បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានសន្យាថា ក្រុមរបស់លោកនឹងខិតខំដោះស្រាយជម្លោះអ៊ុយក្រែន ដើម្បីទប់ស្កាត់ការបង្ហូរឈាមបន្ថែមទៀត។
លោក Trump បានធ្វើការកត់សម្គាល់នេះនៅក្នុងកម្មវិធី American First Policy Institute នៅឯគេហដ្ឋាន Mar-a-Lago របស់គាត់នៅ Palm Beach រដ្ឋ Florida កាលពីថ្ងៃព្រហស្បតដោយក្នុងនោះលោកបានពោលថា៖ យើងនឹងធ្វើការនៅមជ្ឈិមបូព៌ា ហើយយើងនឹងធ្វើការយ៉ាងខ្លាំងលើរុស្ស៊ី និងអ៊ុយក្រែន។
លោកបានបន្តថាជម្លោះត្រូវតែបញ្ឈប់ដោយបន្ថែមថា លោកបានឃើញរបាយការណ៍មួយដែលអះអាងថា មនុស្សរាប់ពាន់នាក់ត្រូវបានគេសម្លាប់ក្នុងរយៈពេលត្រឹមតែបីថ្ងៃកន្លងមកនេះ។
លោក Trump បាននិយាយដោយមិនបញ្ជាក់លម្អិតបន្ថែមទៀតថា៖ ពួកគេក្លាយជាទាហាន ប៉ុន្តែមិនថាពួកគេជាទាហាន ឬពួកគេជាអ្នកអង្គុយក្នុងទីក្រុងទេ យើងនឹងធ្វើការលើកិច្ចការងារនេះ។
រំលឹកដែរថានៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី គណបក្សសាធារណរដ្ឋ ដែលបានរិះគន់ពីការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកចំពោះទីក្រុងគៀវ បានសន្យាថានឹងបញ្ចប់ជម្លោះអ៊ុយក្រែនក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើលោក Trumpជាប់ឆ្នោត៕
ប្រែសម្រួល៖ ស៊ុនលី