ព័ត៌មានជាតិ

ក្រុមការងារ ការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការ អាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត, លោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការ អាហារូបករណ៍ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត ក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគម អ.ម.ត បានដឹកនាំគណៈប្រតិភូ ចុះបំពេញបេសកកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចុះពិនិត្យ តាមដាន សាកសួរសុខទុក្ខនិស្សិត អាហារូបករណ៍ អ.ម.ត ដែលកំពុងសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយគ្រឹះស្ថានសិក្សានិងបណ្តាស្ថាប័នពាក់ព័ន្ធ លើកិច្ចការអាហារូបករណ៍ អ.ម.ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ និង ជាប្រធានសមាគម ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ មាននិស្សិតចំនួន ២៥៥ រូប ដែលទទួលបានអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាបបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន៕

To Top