ភ្នំពេញ ៖ ថ្លែងនៅឯព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញ ដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគី នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជា សិក្សាយ៉ាងលំអិត អំពីការចូលរួមជាមួយនឹង បណ្តាប្រទេសជាសមាជិករដ្ឋភាគី UNFCCC ក៏ដូចជា អង្គការដៃគូអភិវឌ្ឍន៍ ទៅលើកិច្ចការងារ ដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ ដ៏មានសារៈសំខាន់។
ក្នុងនោះទី១ គឺយើងរួមគ្នា ជាមួយបណ្តាប្រទេសដ៏ទៃទៀត ដៃលមានដៃគូអភិវឌ្ឍន៍ អង្គការ អ្នកវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហ ទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ,ទី២ រួមគ្នាទប់ស្កាត់ការកើនឡើងកំដៅនៅលើភពផែនដី កំអោយលើសពី១,៥អង្សារ និងទី៣ គៀរគរថវិកា ឱ្យបាន១០០ពានលានដុល្លារក្នុង១ឆ្នាំ ដើម្បីយកថវិកា ទាំងអស់នេះ មកជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បីកំឱ្យប្រទេសទាំងនោះជួបគ្រោះ មហន្តរាយដោយសារការកើនឡើងកំដៅ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រសួងបរិស្ថានកម្ពុជា ក្នុងដំណើរការចូលរួមក្នុងសន្និសីទលើកទី២៩ COP 29 នៅអាស៊ែបៃហ្សង់ និង ជម្រាបជូនបណ្តាប្រទេសទាំងអស់ ដែលចូលរួមអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសកម្មភាព ការងារកន្លងមក ទៅលើការទប់ស្កាត់ការកើនឡើងកំដៅផង ទប់ស្កាត់ការបំពុលបរិស្ថាន និងការទប់ស្កាត់ការ ប្រែប្រួលអាកាសធាតុផង ។ លោក គូសបញ្ជាក់បន្ថែម ថា នៅក្នុងពេលបំពេញបេសកកម្មនៅក្នុងសន្និសីទ UNFCCC ក៏និងមានជំនួបទ្វេភាគីបន្ថែមទៀត ដើម្បីគៀរគរ ការគាំទ្រ ដល់សកម្មភាពរបស់កម្ពុជា ដើម្បីយកមកជំរុញ ក៏ដូចជាលើកស្ទួយកិច្ចការងារទាំងអស់នេះ។
លោករដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបរិស្ថានកម្ពុជា កំពុងតែអនុវត្តយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលផ្តោតលើមុំ យុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព ។ ការចេញដំណើរទៅកិច្ចប្រជុំនៅក្រៅប្រទេស គឺធ្វើយ៉ាងដើម្បីទំនាក់ទំនង ជាមួយនិងដៃគូក្រៅប្រទេស ភាគីក្រៅប្រទេសផង ក៏ដូចជាគៀរគរការគាំទ្រ ថវិកា ដើម្បីជំរុញធ្វើយ៉ាងណាឱ្យភាព ស្អាតនិងបនៃតងមានចីរភាព តរៀងទៅ។ លោករដ្ឋមន្រ្តី បន្ថែមថា ក្រសួងបរិស្ថានកម្ពុជា បានប្តេជ្ញាយកចិត្តទុកដាក់ ត្រឹមតែវិស័យបរិស្ថាន ដោយធ្វើយ៉ាងណាឱ្យបរិស្ថានកម្ពុជា ធានាបានការគ្រប់គ្រងបានល្អ រួមជាមួយពិភពលោក ក៏ដូចជាអង្គការដៃគូផ្សេងៗទៀត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានស្នើរសំឱ្យមានការយកចិត្តទុកដាក់ ទៅលើការសាយភាយឧស្ម័នកាបូនិច្ចច្រើន ដោយធ្វើការពិចារណាទទួលខុសត្រូវ របស់ប្រទេសអភិវឌ្ឍន៍ ដែលបានរងផលប៉ះពាល់ដល់ប្រទេសដ៏ទៃ ខណៈដែលកម្ពុជាមានទទួលខុសត្រូវ ខ្ពស់លើបញ្ហាទាំងនេះ។
សូមបញ្ជាក់ថា កម្ពុជានៅតែបន្តធ្វើការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការ សាយភាពឧស្ម័នផ្ទះកញ្ចក់ ឱ្យបាន៤២% នៅឆ្នាំ២០៣០ និងការឈានទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បាននិងកំពុងធ្វើការងារលើកិច្ចការងារ ជាច្រើនជាជំហានៗ ដែលមានការចូលរួមពីប្រជាជន ក៏ដូចជាសិស្សានុសិស្ស ក្នុងការជួយដាំដើមឈើ នៅឆ្នាំ២០២៣ បាន១លានដើម ហើយនៅឆ្នាំ២០២៥ខាងមុខនេះ និងឈានឡើង ទៅប្រមាណចន្លោះ ពី២ ទៅ៣លានដើម ដើម្បីពង្រីកគម្របព្រៃឈើ ដែលដើមឈើនេះ គឺជាកត្តាសំខាន់នៅក្នុងការ ស្រូបយកកាបូន កាត់បន្ថយការសាយភាយ ឧស្ម័នផ្ទះកញ្ចក់ ដែលនាំកម្ពុជាឈានឆ្ពោះ ទៅកាន់អព្យាក្រិត្យ កាបូននៅឆ្នាំ២០៥០ ៕