ព័ត៌មានជាតិ

លោកអភិបាលស្រុកស្ទោង ណែនាំដល់រដ្ឋបាលឃុំ ត្រូវធ្វើផែនការអភិវឌ្ឍន៍ ដោយផ្ដោតលើសេដ្ឋកិច្ច ប្រជាពលរដ្ឋជាអាទិភាព!

កំពង់ធំ: លោក សាយ គឹមឡម បានធ្វើការណែនាំ ដូច្នេះនៅក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយជូនពលរដ្ឋ ក្រីក្រចំនួន៨៨គ្រួសារ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ជាមួយនេះផងដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងស្រុកស្ទោង ត្រូវខិតខំបង្កបង្កើនផលដាំដុះបន្លែបង្ការគ្រប់ប្រភេទព្រមទាំងធ្វើស្រែវស្សា និងស្រូវមិនប្រកាន់រដូវ ឱ្យអស់ពីលទ្ធភាពជា មួយប្រព័ន្ធធារាសាស្ត្រ ស្អេកស្កះដែលជាចំណងដៃដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឆ្លើយតប នឹងគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបង្កើនការយកចិត្តទុកដាក់ ថែមទៀតដល់គ្រួសារស្ត្រីមេម៉ាយ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងជនពិការ ។

លើសពីនេះត្រូវខិតខំ យកចិត្តទុកដាក់ខ្ពស់ លើវិស័យអប់រំនិង កសាង នូវអគារសិក្សា នៅតាមសាលានានាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងគុណភាពអប់រំ ព្រមទាំងកំណើនសិស្សានុសិស្សផងដែរ ។

លោកបានអំពាវនាវ ដោយទទួចដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង សូមកុំប្រព្រឹត្តអំពើអនាធិបតេយ្យ ក្នុងការចូលទៅរុករានទន្ទ្រាន ឬកាន់កាប់ថ្មីៗនូវដីព្រៃក្នុងតំបន់បី ដែលជាតំបន់អភិរក្សនិងតំបន់ហាមឃាត់ ដែលជាគោលនយោបាយក្នុងការក្សា នូវធនធានធម្មជាតិសម្រាប់ត្រីពងហើយ លោកព្រមានធ្ងន់ៗដល់ជនទាំងឡាយណា ដែលហ៊ានល្មើសនឹង ត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង ៨៨គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាននូវ÷ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ដែលប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៤ ៕
ដោយសំនៀង

To Top