ខេត្តកំពង់ធំ: រថយន្តទេសចរណ៍ ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ខេបូលីង មានមនុស្សចំនួន ១៥ នាក់បានក្រឡាប់ធ្លាក់ស្រែ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ៨ នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃអាទិត្យ ទី ១៧ វិច្ឆិកា ឆ្នាំ ២០២៤ ត្រង់ចំណុចផ្លូវ ជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ ២១៨-២១៩ ស្ថិតនៅភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។
រថយន្តដែលកើតហេតុ គឺប្រភេទ ហាយ៉ាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-7983 ដឹកអ្នកដំណើរទៅក្នុងទិសដៅ ពីភ្នំពេញទៅ ខេត្តសៀមរាប។ រថយន្តនេះបើកបរ ដោយលោក រត្ន័ សុធី ភេទប្រុស អាយុ ៤៤ ឆ្នាំ។
នៅពេលមកដល់ចំណុចកើតហេតុ គេឃើញថា រថយន្តបានក្រឡាប់ផ្ងារជើង ដោយខ្លួនឯង បណ្ដាលឲ្យមនុស្ស ៨ នាក់ក្នុងចំណោមអ្នកដំណើរ ទាំងអស់រងរបួស ។
បច្ចុប្បន្ន មន្ត្រីសន្តិសុខ និងស្ថាប័នពាក់ព័ន្ធ កំពុងស្រាវជ្រាវច្បាស់លាស់ ស្តីពីមូលហេតុ និងអនុវត្តនីតិវិធីចាំបាច់ សម្រាប់ការគ្រប់គ្រង ស្ថានការណ៍នេះ ៕
ដោយសំនៀង