កំពង់ស្ពឺ ÷ទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជំនាញអង្គរក្សជំនាន់ទី ៣០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមអមដំណើរលោក ឧត្តមសេនីយ៍គតិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការអង្គរក្ស កាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៤។
មានអញ្ជើញចូលរួម លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោក វុី សំណាង អភិបាលខេត្តតាកែវ លោក លោកស្រីអាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋ ចូលរួមជាច្រើននាក់ទៀត ។
ពិធីបិតវគ្គសិក្ខាកាម បានបញ្ចេញ នៅក្បាច់យុទ្ធសាស្ត្រការពារជាតិ និងថ្នាក់ដឹកនាំរួមទាំង មានក្បាច់ល្បុកតោ ដែលជាកេរ្ដិ៍ដំណែលតាំងពីដូនតា បានបន្សល់ទុក្ខស្នាដៃដល់ក្មេងៗជំនាន់ក្រោយ ។
លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់សិក្ខាកាមទាំងអស់ ដែលបានខិតខំ សិក្សារៀនសូត្រយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់រៀនសូត្រ មេរៀន និងយុទ្ធវិធីនូវចំណេះជំនាញ ក្បួនការពារថ្នាក់ដឹកនាំ និងក្បាច់ល្បុកតោជាកេរ្ដិ៍ តំណែលពីដូនតា របស់យើងបានយ៉ាងល្អផូផង់ ។
លោកបានបន្តទៀតថា ជាការពិតវគ្គរៀនសូត្រ នៅជំនាញ អង្គរក្សពិសេសនេះ មិនមែនត្រឹមតែការពារ ថ្នាក់ដឹកនាំតែប៉ុណ្ណោះទេ គឺកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែចេះនូវយុទ្ធវិធីក្បាច់ក្បួនក្នុងការប្រយុទ្ធតតាំង និងសត្រូវ ដែលមានបំណង់ឈ្លានពាន និង រក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនសំដៅឆ្ពោះតែថ្នាក់ ដឹកនាំតែមួយមុខតែប៉ុណ្ណោះនោះទេ ។
លោកបានអញ្ជើញកាត់ខ្សែបូរ និងសម្ពោធអគារទីចាត់ការសាលា មួយខ្នងទទឹង ២៦ មែ៉ត្របណ្ដោយ ៦០ម៉ែត្រ អគារអមសងខាងពីរខ្នង នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ផងដែរ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតមន្ទីរព័ត៌មាន