ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុង មានឈ្មោះ ស៊ន ស៊ីម អាយុ ៤៩ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង បណ្ដាលអោយបាក់កដៃខាងឆ្វេង និងរលាត់ស្បែកក្បាល ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។
បុរសរងគ្រោះខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុផងដែរ ៕