ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាបាន បើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យលើ សំណើ ផ្លាស់ប្ដូរ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំក្រោមអធិតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា ។
យ៉ាងណាក្តីគេមិនទាន់ដឹងថារដ្ឋមន្ត្រីថ្មី ដែលនឹងមកកាន់តួនាទីនៅក្រសួងការបទេសថ្មីនេះ ជាអ្នកណាអ្នកនោះទេ ប៉ុន្តែបើតាមប្រភពបង្ហើបឲ្យដឹងថា លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស អាចនឹងមកកាន់តួនាទីនេះវិញ៕