ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចលុបឈ្មោះ លោកប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់លោកង៉ែត ចដ្ដាវី ជំនួសវិញ។
នេះបើយោងតាមសេចក្តីសម្រេចរបស់ គ.ជ.ប នាថ្ងៃ១៩ វិច្ឆិកា។
ការចេញសេចក្តីសម្រេចលុបឈ្មោះ លោកប្រាក់ សុខុននេះ បន្ទាប់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃ១៩ វិច្ឆិកានេះ បានបើកកិច្ចប្រជុំពិភាក្សាសំណើរផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស ហើយនៅព្រឹកថ្ងៃទី២០ វិច្ឆិកា ស្អែកនេះ រដ្ឋសភាកំណត់បើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតលើសំណើ ស្នើសុំផ្លាស់ប្ដូរសមាជិក រាជរដ្ឋាភិបាលចំនួនពីររូប ដោយផ្លាស់ប្តូរលោក ប្រាក់ សុខុន ដែលជាអនុប្រធានព្រឹទ្ធសភាទី១ មកធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសលោក សុខ ចិន្តាសោភា វិញ ៕