ខេត្តកណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនដែលត្រូវអនុវត្តគម្រោងសាងសង់ ចុះមកពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងចំនួន៣ខ្សែ នៅតំបន់អភិវឌ្ឍន៍ក្រុងរណប ក្រុងអរិយក្សត្រ។
ក្នុងការចុះពិនិត្យនេះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនោះមន្ត្រីបច្ចេកទេស ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើគុណភាព ក្នុងការស្ថាបនាផ្លូវបេតុទាំង៣ខ្សែរនេះ ធានាដល់ការប្រើប្រាស់ បានយូអង្វែង៕