ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានថ្លែងប្រកាសបញ្ឈប់ផ្ដល់អាជ្ញាប័ណ្ណ ក្រុមហ៊ុនផលិតស្រាបៀរនៅកម្ពុជាទៀតហើយ។
នាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបញ្ឈប់ការផ្ដល់អាជ្ញាធរប័ណ្ណ បង្កើតរោងចក្រផលិតគ្រឿងស្រវឹង សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែបើបើកសម្រាប់ការនាំចេញនោះ រាជរដ្ឋាភិបាលផ្ដល់ឲ្យ។
សម្ដេចធិបតី មានប្រសាសន៍ថា «ឥឡូវ license ស្រាបៀរ ខ្ញុំឈប់ឲ្យហើយ បើធ្វើនាំចេញក្រៅប្រទេសខ្ញុំឲ្យ តែធ្វើក្នុងស្រុកខ្ញុំ អត់ឲ្យទៀតទេ»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រផលិតស្រាបៀរ ចំនួន៧ សម្រាប់បម្រើអតិថិជននៅទូទាំងប្រទេស ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
