ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 លើកទី១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល អគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិននិងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាតិប្រេស៊ីលបានរួមគ្នារៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនដើម្បីអបអរសាទរខួប ៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងប្រេស៊ីលនៅទីក្រុង Brasilia នៅថ្ងៃទី២០ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់។ ភ្ញៀវកិត្តិយសជាង ២០០ រូបមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ សិក្សាស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប្រេស៊ីលបានចូលរួមក្នុងសកម្មភាពនេះ។
លោក Lula ប្រធានាធិបតីប្រេស៊ីលបានថ្លែងនៅក្នុងលិខិតអបអរសាទរថា សកម្មភាព ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាតិប្រេស៊ីលមានសារៈសំខាន់ណាស់ ដែលនឹងពង្រឹងបន្ថែមទៀតនូវស្ពានវប្បធម៌ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ យើងសង្ឃឹមថា នឹងមានការផ្លាស់យ៉ាងទូលំទូលាយផ្នែកប្រពៃណី និងវប្បធម៌ដ៏សម្បូរបែប ដើម្បីបង្កើនការយោគយល់គ្នា និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈធ្វើការជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសប្រេស៊ីល ដើម្បីបន្តធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ចិន និងប្រេស៊ីល រួមគ្នាលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ប្រេស៊ីលឱ្យឡើងដល់កម្រិតថ្មីថែមទៀត និង ជំរុញឱ្យទំនាក់ទំនងចិន-ប្រេស៊ីលឈានចូល «៥០ឆ្នាំមាស» បន្ទាប់៕