ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ ព្រមានដល់អ៊ីស្រាអ៊ែល ពីការវាយប្រហារមកលើប្រទេសខ្លួន និងផ្ញើរលិខិតផ្លូវការដាក់ជូនក្រុមប្រឹក្សាសន្តិសុខ UN

afp

បាកដាដ៖ កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសអ៊ីរ៉ាក់ បានឲ្យដឹងថា ខ្លួនបានផ្ញើលិខិតផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម ជុំវិញការវាយប្រហារដែលអាចកើតមានរបស់អ៊ីស្រាអែលមកលើអ៊ីរ៉ាក់ ។

នៅក្នុងសំបុត្ររបស់អ៊ីរ៉ាក់ បានធ្វើឡើងជាការឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់អ៊ីស្រាអ៊ែល ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ដែលធ្វើការវាយប្រហារទៅលើអ៊ីស្រាអ៊ែល ដែលកាន់កាប់ទីក្រុងបាកដាដជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ។

សេចក្តីថ្លែងការណ៍របស់ក្រសួងខាងលើបានឲ្យដឹងថា ពាក្យបណ្តឹងរបស់អ៊ីស្រាអ៊ែល ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ “គឺជាផ្នែកមួយនៃគោលនយោបាយជាប្រព័ន្ធដើម្បីបង្កើតការចោទប្រកាន់ និងលេសដើម្បីពង្រីកវិសាលភាពនៃជម្លោះនៅក្នុងតំបន់” ។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា លិខិតរបស់អ៊ីរ៉ាក់ក៏បានសង្កត់ធ្ងន់ថា “ការអំពាវនាវរបស់អ៊ីរ៉ាក់សម្រាប់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិរួមគ្នាដើម្បីបញ្ឈប់ការកើនឡើងរបស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ និងធានាការគោរពច្បាប់ និងអនុសញ្ញាអន្តរជាតិ” ។

គិតចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កម្លាំងតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ដែលជាអង្គភាពសម្រាប់កងជីវពលស៊ីអ៊ីដអ៊ីរ៉ាក់ច្រកកោន បានអនុវត្តការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលម្តងហើយម្តងទៀតទៅលើអ៊ីស្រាអ៊ែល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top