ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា។
សូមរំលឹកថា កិច្ចប្រជុំកំពូល សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ពីមុនត្រូវបានគេស្គាល់ថា ជាកិច្ចប្រជុំកំពូល សេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយ ដែលផ្តោតលើការលើកកម្ពស់ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន អាស៊ាន និងប្រជាជនចិន ទូទាំងពិភពលោក ។ កិច្ចប្រជុំកំពូលនេះក៏ជួយសម្រួលដល់ការសិក្សា នៃវប្បធម៌ចម្រុះ និងការផ្លាស់ប្តូរ រវាងទស្សនវិស័យលោកខាងកើត និងលោកខាងលិច ។
ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងនានា រួមមានទីក្រុង Kuala Lumpur, Melbourne, ទីក្រុងឡុងដ៍, Melaka, Penang, ទីក្រុង Chongqing, ទីក្រុងប៉េកាំង, ទីក្រុង Shenzhen, ទីក្រុងហុងកុង និងម៉ាកាវ៕