ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងស្តេចយាងបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ២៨-២៩ វិច្ឆិកា ឆ្នាំ ២០២៤។ នេះយោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រនាថ្ងៃ២៥ វិច្ឆិកា ។
បើតាមព្រះរាជសារ ក្នុងពេលអវត្តមាន របស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងក្លាយជាព្រះមុខរដ្ឋស្តីទីកម្ពុជា ដើម្បីជួយការងារព្រះអង្គ ៕