ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនកម្លាំងវរសេនាតូចចល័ត កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២នាក់ ទៅចូលរួមជាមួយ ក្រុមបាញ់កាំភ្លើងកងយោធពល ខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បាញ់ កាំភ្លើងដៃអាស៊ាន កងទ័ពជើងគោក (AARM 32/2024) នៅប្រទេសហ្វីលីពីន ឈ្នះមេដាយ ៣គ្រឿង ។
សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ២នាក់ ដែលបានចូលរួមប្រកួតបាញ់កាំភ្លើង រួមមាន៖លោកអនុសេនីយ៍ទោ ហួត ភ័ស និង លោកនាយចំណង់ ផេង ប៊ុនសុផស់ ។ ការចូលរួមប្រកួតនេះដែរ គឺដោយបានទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ជាលទ្ធផលសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ទទួលបាន មេដាយចំនួន ៣គ្រឿងជូនដល់អង្គភាព រួមមាន ៖ វិញ្ញាសារបាញ់សហការ បាញ់ប៉ះដៃ និង បាញ់ថែប (កម្ពុជា ចាប់ដៃគូរ ជាមួយ ហ្វីលីពីន) ទទួលបានមេដាយមាស១ , វិញ្ញាសាបាញ់ សហការ និង រត់បាញ់ថែប (កម្ពុជា ចាប់ដៃគូរ ជាមួយ ហ្វីលីពីន) ទទួលបាន មេដាយ ប្រាក់ ១, វិញ្ញាសារបាញ់សហការ បណ្ដាក់ (កម្ពុជា ចាប់ដៃគូរ ជាមួយ ហ្វីលីពីន) ទទួលបានមេដាយ សំរិទ្ធ ១៕