ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស នាថ្ងៃ២៧ វិច្ឆិកានេះ បានលើកឡើងថា “យើងសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍ នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាងអ៊ីស្រាអែល-លីបង់”។
សូមបញ្ជាក់ ការប្រកាសពីបទឈប់បាញ់គ្នា រវាងប្រទេសទាំង២នេះ បានទទួលការសាទរនិងស្វាគមន៍ ពីបណ្តាប្រទេសជាច្រើនផងដែរ ៕