កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូកលុយ និងទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចនគរបាល អធិការស្រុកកំពង់ត្រឡាច ស្រាវជ្រាវក្របួចបាន។ ការឃាត់ខ្លួនជនសង្ស័យទាំង២នេះ នៅម៉ោងប្រមាណ១៩និង៣០នាទីព្រលប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចបរិវេណសាលាវិឡាល័យហ៊ុនសែនកំពង់ត្រឡាច ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ។
ក្រោយទទួលបានបណ្តឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីជនរងគ្រោះឈ្មោះ លឹម ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច បាត់បង់រួមមានទូរសព្ទដៃម៉ាក អាយហ្វូន១១ប្រូមេក ចំនួន០១គ្រឿង ពណ៌ទឹកប្រាក់ ។ ភ្លាមនោះសមត្ថកិច្ចបានបើកការស្រាវជ្រាវកំណត់បានអត្តសញ្ញាណ ឃាត់ខ្លួនបានចំនួន០២នាក់។ ជនសង្ស័យ ទី០១/ឈ្មោះ កែវ ភាឡាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ និងទី០២/ ឈ្មោះ ប៉ុក រ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិសុបិន្ត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្រោយឃាត់ខ្លួនបានសមត្ថកិច្ច បានធ្វើការសាកសួរជនសង្ស័យទាំងពីរបានសារភាពថាខ្លួនពិតជាបានឆក់ទូរសព្ទដៃពិតប្រាដកមែន។ បច្ចុប្បន្នបញ្ជូនសង្ស័យ បន្តមកស្នការនគរបាលខេត្តកំពង់ឆ្នាំង បន្តនិតិវិធី៕
ដោយសំបូរ