ព័ត៌មានជាតិ

កម្ពុជា បន្តជំរុញ សេវាធនាគារ ប្រកបដោយក្រមសីលធម៌ ជាមួយស្តង់ដា នៃកិច្ចការពារអតិថិជន និង ឧបករណ៍វាយតម្លៃ

ភ្នំពេញ ៖ សមាគមចនាគារ នៅកម្ពុជា (ABC) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដោយមានការគាំទ្រ អង្គការអន្តរជាតិ Cerise+SPTF បានរៀបចំសិក្ខាសាលាមួយ នាពេលថ្មីៗនេះ នៅមណ្ឌលសិក្សា បច្ចេកទេសធនាគារ (CBS) ដើម្បីកំណត់ស្តង់ជាថ្មី សម្រាប់កិច្ចការពារអតិថិជន ក្នុងវិស័យហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា ។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការអនុវត្តក្រមប្រតិបត្តិ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ (BFI CoC) និងស្តង់ដាកិច្ច ការពារអតិថិជន របស់ Cerise+SPTF ដែលទទួលស្គាល់ជាសាកល និងបង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជាចំពោះការ ផ្តល់សេវាហិរញ្ញវត្ថុប្រកប ដោយការទទួលខុសត្រូវ និងបរិយាបន្ន។

អ្នកចូលរួមជាង ១៥០ នាក់ រួមមានតំណាងមកពីធនាគារជាតិ នៃកម្ពុជា ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) និងប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) Cerise+SPTF និងតំណាងពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុធំៗទាំង ៣០ បានចូលរួមសិក្ខាសាលានេះ ។ ការផ្តោតជាចម្បង នៃអង្គសិក្ខាសាលា គឺការដាក់ឱ្យដំណើរការនូវ «ក្រមប្រតិបត្តិ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងឧបករណ៍វាយតម្លៃ នៃកិច្ចការពារអតិថិជន» និងគម្រោងវាយតម្លៃ ដែលជាឧបករណ៍ដំបូងគេបង្អស់ ដែលរួមបញ្ចូលក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ជាមួយ នឹងស្តង់ដាកិច្ចការពារអតិថិជនរបស់ Cerise+SPTF ។

ឧបករណ៍ប្រកបដោយភាពច្នៃប្រឌិតនេះ អនុញ្ញាតឱ្យក្រុមហ៊ុនវាយតម្លៃឯករាជ្យ ដែលជាភាគីទីបី ក្នុងការអនុវត្តកិច្ចការ ពារអតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីកំណត់ភាពរឹងមាំ និងការកែលម្អប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងអតិថិ ជន។ ការវាយតម្លៃជុំទីមួយនឹងចាប់ផ្តើមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុធំៗចំនួន ៣០ របស់ប្រទេសកម្ពុជា។ សិក្ខា សាលានេះក៏បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗដែលកំពុងប្រឈមក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា រួម ទាំងការគ្រប់គ្រងអត្រាឥណទានមិនដំណើរការ (NPLs) ការជំពាក់បំណុលច្រើនលើសលប់ និងការកើនឡើងយ៉ាងឆាប់ រហ័សនៃការផ្តល់ប្រាក់កម្ចី។

ភាគីពាក់ព័ន្ធ បានគូសបញ្ជាក់ពីការព្រួយបារម្ភ អំពីការអនុវត្តមួយចំនួន ដូចជាវិធីសាស្រ្តលក់ និងហានិភ័យដែលទាក់ ទងនឹងបំណុលរបស់អតិថិជន ដោយគូសបញ្ជាក់ពីតម្រូវការពង្រឹង នៃវិធានការការពារអតិថិជន ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអនុលោមតាមស្តង់ដាអន្តរជាតិ ការលើក កម្ពស់កំណើនប្រកបដោយនិរន្តរភាព ការទាក់ទាញការវិនិយោគ និងការការពារសុខុមាលភាពរបស់អតិថិជន។

គំនិតផ្តួចផ្តើមនេះបង្កើតឡើង ឈរលើកិច្ចខិតខំប្រឹងប្រែង ពីមុនដែលបានចាប់ផ្តើមនៅឆ្នាំ ២០២២ ជាមួយនឹងការដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនៃក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ដោយផ្តល់នូវគោលការណ៍ និងស្តង់ដាសម្រាប់ ការធ្វើធុរកិច្ចធនាគារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌ សិក្ខាសាលាឆ្នាំ២០២៣/២០២៤ ស្តីពីសារៈ សំខាន់ និងតួនាទីនៃអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការធានានូវការអនុវត្តកិច្ចការពារអតិថិជន ប្រកបដោយប្រសិទ្ធភាព អនុសាសន៍សំខាន់ៗពីព្រឹត្តិការណ៍នានា ដូចជា សិក្ខាសាលាស្តីពី ការពង្រឹងការទទួលខុស ត្រូវផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្នក្នុងខែ ខែមករា ឆ្នាំ ២០២៤ និងកិច្ចពិគ្រោះយោបល់របស់ UN-NBC នៅក្នុងខែកក្កដា ឆ្នាំ ២០២៤ បានជូនដំណឹងអំពីការអភិវឌ្ឍនៃគំនិតផ្តួចផ្តើមវាយតម្លៃ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានពន្យល់ថា ការដាក់ឱ្យអនុវត្តនូវឧបករណ៍សម្រាប់រវាស់វែង និងវាយតម្លៃ នាពេលនេះគឺ មានន័យថា ជាការរួមបញ្ចូលការត្រួតពិនិត្យ និងវាយតម្លៃអនុលោមភាពនៃក្រមប្រតិបត្តិ និង គោលការណ៍សកលស្តីពីកិច្ចការពារអតិថិជន។

លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបន្ថែមទស្សនៈថា វាជាការបើកទំព័ប្រវត្តិសាស្ត្រថ្មីមួយ ទៀតនៃការប្តេជ្ញាចិត្តរបស់យើងក្នុងកិច្ចការនេះ។ ដោយឧបករណ៍វាយតម្លៃការអនុវត្តនូវកិច្ចការពារអតិថិជនរបស់ ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដោយ Cerise-SPTF ហើយវាក្លាយជាឧបករណ៏មួយដែលយើងនឹងប្រើវាជាក្រម ខណ្ឌក្នុងការតម្រង់ទិសដៅនៃកិច្ចការពារអតិថិជនរបស់យើង។ ឧបករណ៍នេះ មិនត្រឹមតែរួមបញ្ចូលក្រមប្រតិបត្តស វិស័យធនាគារនិងហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាថែមទាំងផ្តល់ជូនយើងនូវសូចនាករ ដែលអាចអាចឲ្យយើងវាស់វែងបាន ដើម្បី ធ្វើការវាយតម្លៃអនុលោមភាពរបស់យើងផងដែរ ៕

To Top