ភ្នំពេញ ៖ ភ្នំពេញស្អាត និងសហគមន៍ផ្ទះចាស់ មានកិត្តិយស ធ្វើការប្រកាសអំពីការរៀបចំ ពិព័រណ៌ស្អាត ២០២៤ ព្រឹត្តិការណ៍ដ៏ចម្រុះ ដែលសមស្របសម្រាប់គ្រួសារ និងផ្តោតលើការចងរួមសិល្បៈ និងអាជីវកម្មក្នុងស្រុក ។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើង ចាប់ពីថ្ងៃទី 29 ខែវិច្ឆិកា ដល់ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2024 ពីម៉ោង 9:00 ព្រឹក ដល់ 7:00 ល្ងាច រយៈពេល 3 ថ្ងៃ និងមានកម្មវិធីជាច្រើន សម្រាប់អ្នកគ្រប់គ្នា។
ពិព័រណ៌ស្អាត ២០២៤ ផ្ដោតលើប្រធានបទ “ខ្មែរ ស្អាត” និង បៃតង ដោយបង្ហាញផលិតផល និងសេវាកម្មក្នុងស្រុកដូចជា៖
- ដំណាំ និងកសិកម្ម
- ផលិតផលច្នៃប្រឌិត និងបែបបៃតង
- ស្ថាបត្យកម្ម និងសិល្បៈក្នុងស្រុក
- សេដ្ឋកិច្ចបៃតង និងយុទ្ធនាការអភិរក្សបរិស្ថាន
- ផលិតផលដៃគូ
- ធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យា
យោងតាម លោកជា សុខហុី ហៅបីល នាយកប្រតិបត្តិ ភ្នំពេញស្អាត បានអោយដឹងថា អ្នកចូលរួមក៏អាចរីករាយ ជាមួយ ការសម្តែងសិល្បៈ ផ្ទាល់ ជម្រើសម្ហូបឆ្ងាញ់បែបចម្រុះ និង កន្លែងក្មេងលេងសម្រាប់គ្រួសារ ដែលជាទិសដៅដ៏ល្អឥតខ្ចោះ សម្រាប់សប្តាហ៍ចុងសប្តាហ៍ ។
ដើម្បីបន្ថែមភាពច្នៃប្រឌិត ភ្នំពេញស្អាត បានសហការជាមួយ AIESEC និង សហព័ន្ធធុរកិច្ចថ្មីកម្ពុជា (CamStartup) ដើម្បីរៀបចំ វេទិកាធុរកិច្ចស្អាតដែលជាព្រឹត្តិការណ៍មួយប្រព្រឹត្ត នៅថ្ងៃសៅរ៍ ទី30 ខែវិច្ឆិកា និងថ្ងៃអាទិត្យ ទី1 ខែធ្នូ ម៉ោង 2:00 រសៀល ដល់ 5:00 ល្ងាច ។
កិច្ចសម្របសម្រួលនេះនឹងមានវាគ្មិនកិត្តិយសជាច្រើនចូលរួម ដោយចែករំលែកចំណេះដឹងនៅលើប្រធានបទ ការគ្រប់គ្រងអាជីវកម្ម ការងារស្មោះត្រង់ និងប្រសិទ្ធភាពការងារ។
វាគ្មិនទាំងនេះរួមមាន៖
- ឯកឧត្តម បណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
- កែវ ទ្បង់ឌី សហស្ថាបនិក Baby Outlet
- នុត ក្លារ៉ា នាយិកាប្រតិបត្តិការ ក្រុមហ៊ុន អប្សរា មេឌា សឺវីស(AMS)
- សែម រតនា វេជ្ជបណ្ឌិត និងអ្នកបង្កើតមាតិកា
- ហៀង អូមួយ នាយកប្រតិបត្តិក្រុមហ៊ុន Asia Digital Technology Innovation
- ឡី កំថូង នាយកប្រតិបត្តិក្រុមហ៊ុន CheckInMe
- យុី ចាន់រស្មី អ្នកគ្រប់គ្រងផ្នែកទាក់ទាញធនធានមនុស្ស ក្រុមហ៊ុន KPMG
- ទីន កុលមែន ស្ថាបនិក BIGEIGHT
- ឡាយ សុីវហួង នាយកគ្រប់គ្រង Dichi Academy
- ផាន់ ឡៃហេង សហស្ថាបនិក ក្រុមហ៊ុន KrubKrong
ហេតុផលដែលអ្នកមិនគួររំលង៖ - គាំទ្រផលិតផលក្នុងស្រុក៖ ជម្រុញការច្នៃប្រឌិតខ្មែរដោយស្វែងយល់ពីផលិតផល និងអាជីវកម្មក្នុងស្រុក។
- រៀន និងបង្កើតបណ្តាញ៖ ទទួលយកចំណេះដឹងថ្មីៗ និងធ្វើសម្ព័ន្ធភាពជាមួយអ្នកដែលមានចំណាប់អារម្មណ៍ដូចគ្នា។
- ភាពសប្បាយសម្រាប់គ្រួសារ៖ រួមទាំងកន្លែងក្មេងលេង ការសម្តែងសិល្បៈ និងម្ហូបឆ្ងាញ់។
- រស់នៅបែបបៃតង៖ ស្វែងយល់អំពីដំណោះស្រាយបៃតងដែលច្នៃប្រឌិតពីអ្នកឆ្នើមក្នុងស្រុក។
ចូលរួម ពិព័រណ៌ស្អាត ដើម្បីទទួលបានការចងរួមចំណេះដឹង ច្នៃប្រឌិត និងភាពសប្បាយ។ កំណត់វាលកម្មរបស់អ្នកឥឡូវនេះដើម្បីកុំឱ្យរំលងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ!
សម្រាប់ព័ត៌មានបន្ថែម៖
អ៊ីមែល៖** phnompenhsaat@gmail.com
ទូរស័ព្ទ៖** +85515563567
បណ្តាញសង្គម៖** https://www.facebook.com/Phnompenhsaat ឬ https://t.me/phnompenh_saat
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
សូមទាក់ទង ធា រតនា
អគ្គលេខាធិការនៃ Phnom Penh Saat តាមរយៈទូរស័ព្ទ 096 977 6772
SaatFair2024 #GreenLiving #SupportLocal #CreativityAndBusiness
សម្រាប់ព័ត៌មានបន្ថែម
សូមទំនាក់ទំនង កញ្ញា ធា រតនា អគ្គលេខាធិការនៃយុទ្ធនាការភ្នំពេញស្អាត (០៩៦ ៩៧៧ ៦៧៧២)