ព័ត៌មានជាតិ

លោក ហួត ហាក់ អនុញ្ញាតជូន រដ្ឋមន្រ្តី ឃោសនាការ នៃតំបន់ស្វយ័តក្វាងស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតជូន លោកស្រី Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្រ្តីឃោសនាការ នៃតំបន់ស្វយ័តក្វាងស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការ ជាដៃគូរវាងក្រសួងទេសចរណ៍ និងតំបន់ស្វយ័តក្វាងស៊ី ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង និងជំរុញទេសចរណ៍ បន្ថែមទៀតពីក្វាងស៊ី មកកាន់កម្ពុជា ព្រមទាំងជំរុញការ ផ្សព្វផ្សាយទេសចរណ៍ របស់កម្ពុជា ឱ្យបានទូលំទូលាយ នៅតំបន់ស្វយ័តក្វាងស៊ី ក្នុងគោលដៅកៀរគរ ទេសចរចិន អញ្ជើញមកទស្សនាកម្ពុជា ឱ្យបានកើនជាលំដាប់ ៕

To Top