ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងចម្រុះចុះសង្ក្រាប ទប់ស្កាត់បទល្មើស នេសាទបឹងទន្លេសាប និងប្រលែងត្រីចម្រុះ ២០០ គីឡូក្រាម ចូលទៅបឹងធម្មជាតិ!

កំពង់ធំ÷លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុង ហុង អគ្គនាយករង រដ្ឋបាលជលផល និងលោក ខូវ គង់ អគ្គនាយករង រដ្ឋបាលជលផល ដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងអធិការដ្ឋាន រដ្ឋបាលជលផលខាងជើងបឹងទន្លេសាប អធិការដ្ឋានរដ្ឋបាលជនផល ត្បូងបឹង ទន្លេសាប និងរដ្ឋបាលជលផលភ្នំពេញ សរុបចំនួន បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនៅចំណុច ក្រចាប់កំពង់ធូល ប្រឡាយតាពេជ្រ ប្រឡាយតាសោម រវាងព្រំប្រទល់ខេត្តទាំងបីខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ នាពេលថ្មីៗកន្លងមកនេះ។

 ជាលទ្ធផលកម្លាំងចម្រុះអនុវត្តបាន០១ករណី រុះរើរបាំងសាច់អួនលើសប្រវែង និងសាច់អួនក្រឡាញឹក ដែលមានទំហំតូចដូចខាងក្រោម÷ របាំងសាច់អួនចំនួន១៥របាំង ប្រវែង៣.៥០០ម៉ែត្រ លូសាច់អួន៣០ មាត់ បង្គោលចំនួន៣០០ដើម កាប់បំផ្លាញ បង្គោលឈ្នក់ ចំនួន៥០កន្លែង ត្រីស្រស់ចម្រុះចំនួន ២០០គីឡូក្រាម ចាក់លែងទៅក្នុងធម្មជាតិវិញ។

នៅថ្ងៃជាមួយគ្នានេះដែរលោក ឡង គីសឹង អភិបាលស្រុកសន្ទុក និងលោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលសន្ទុក ចូលរួមជាមួយក្រុមការងារ ទីបញ្ជាការស្រាល ប្រចាំស្រុកសន្ទុក បានចុះល្បាតនិងត្រួតពិនិត្យការភ្ជួររាស់ សាបព្រោះ នៅតំបន់អន្លង់ព្រីងលើ តំបន់បឹងចំណា តំបន់បឹងព្រោះ និងតំបន់បឹងកណ្ដោល ក្នុងភូមិសាស្ត្រ ភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាក់ស្តែងពុំប្រទះមាន បទល្មើសនៅតំបនើនោះទេ ៕
ដោយសំនៀង

To Top