ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍បើកជាផ្លូវការ និងពិធីប្រគល់ពានរង្វាន់ និងបំពាក់មេដាយដល់អត្តពលិកជ័យលាភី ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង អង្គរវត្ត លើកទី២៩ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅមុខបរិវេណមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមរត់ម៉ារ៉ាតុង ចម្ងាយ ៥គីឡូម៉ែត ដើម្បីចូលរួមគាំទ្រទៅ ដល់សកម្មភាព មនុស្សធម៌ ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាពជាពិសេស ជនរងគ្រោះដោយសារគ្រាប់មីន និងចូលរួមបង្កើតទម្លាប់ធ្វើលំហាត់ ប្រាណប្រចាំថ្ងៃ ដើម្បីសុខភាព។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្តលើកទី ២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស៕