ព័ត៌មានជាតិ

សត្វអណ្តើកក្បាលធំ ចំនួន ៧៩ ក្បាល ត្រូវបានយកទៅព្រលែង នៅបឹងអភិរក្ស សហគមន៍ព្រែកតាចាន់ ក្នុងស្រុកកណ្ដៀង !

ពោធិ៍សាត់÷ សត្វអណ្តើកចំនួន ៧៩ ក្បាល ត្រូវបានលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលក្រគរ រួមនិងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៤ បានយកទៅព្រលែង នៅក្នុងកន្លែងអភិរក្ស របស់សហគមន៍នេសាទព្រែកតាចាន់ ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់សម្រាប់ការថែរក្សា ការពារធនធានធម្មជាតិ តាមការអំពាវនាវ របស់លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

បើយោងតាមផេកផ្លូវការ របស់លោកអភិបាលខេត្តពោធិ៍សាត់ លោកសូមថ្លែងអំណរគុណ ដល់ជំនាញ រដ្ឋបាលជលផល ខេត្តពោធិ៍សាត់ ដែលបានយកសត្វអណ្តើកក្បាលធំ ចំនួន ៧៩ ក្បាលតាមការអំពាវនាវរបស់លោក ដើម្បីយកទៅព្រលែង ក្នុងតំបន់អភិរក្សព្រៃរនាម សហគមន៍ព្រែកតាចាន់សរុបក្នុងឆ្នាំ ២០២៤នេះគឺយកទៅព្រលែងបាន ១៣៣ ក្បាលហើយ។

លោកភុន សុវណ្ណា នាយផ្នែករដ្ឋបាល ជលផលក្រគរ រួមនិងក្រុមការងារក៍បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជានេសាទ ទាំងអស់ សូមមេត្តាបញ្ឈប់ការប្រើប្រាស់ ឧបករណ៍ស្បៃមុង ឧបករណ៍នេសាទ ឆក់ដែលជាប្រភេទ ឧបករណ៍ខុសច្បាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់មច្ឆាជាតិ ហើយសូមចូលរួមថែរក្សាពូជត្រី ទុកសម្រាប់កូនចៅ របស់យើងតជំនាន់ក្រោយៗទៀត៕

To Top