ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ស្តីពីការផ្គត់ផ្គង់កៅអីពូកវិល ចំនួន 34 គ្រឿង សម្រាប់ប្រើប្រាស់នៅអនុស្ថានីយអគ្គិសនី ចំនួន 13 ទីតាំង និងអង្គភាព អនុស្ថានីយ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ក្រៅផែនការឆ្នាំ) (លើកទី 2) ។
អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី 05 ខែ ធ្នូ ឆ្នាំ 2024 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ ៖ 092 65 23 57 និង Website: www.edc.com.kh) ។
ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី 12 ខែ ធ្នូ ឆ្នាំ 2024 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង 15:05 នាទី ថ្ងៃទី 12 ខែ ធ្នូ ឆ្នាំ 2024 ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទង ជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕