ភ្នំពេញ ៖ នៅក្នុងជំនួបសវនាការ ពិភាក្សាការងារ ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយក រដ្ឋមន្ត្រីនៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ថា ការជំរុញវិស័យ ថាមពល មកកម្ពុជា មានកំណើនជាលំដាប់ ហើយនឹងខិតខំជំរុញ ឲ្យបាន៦ពាន់មេហ្គាវ៉ាត់ នៅឆ្នាំ២ ០៣០។
ការលើកឡើង របស់លោកនាយករដ្ឋមន្ត្រីឡាវ នៅក្នុងជំនួបនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ជាមួយសម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារីប្រធានរដ្ឋសភានៅវិមានរដ្ឋសភា។
នៅក្នុងជំនួបសម្តេចប្រធានរដ្ឋសភាបានវាយតម្លៃ និងកោតសរសើរ ចំពោះរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានធ្វើការសហការ និងពង្រឹងកិច្ចសហប្រតិបត្តិ ការជាបន្តបន្ទាប់ ហើយ នៅពេលថ្មីនេះកម្ពុជានិង ឡាវក៏បាន អនុស្សារណៈមាន ៖ ១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធា រណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីការលុបបំ បាត់កា រយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។ ២.អនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ។ ៣.អនុស្សរណៈ នៃការយោគយល់គ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២ ០២៥-២០២៧។លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី បានសម្តែងការអរគុណដល់កម្ពុជា ដែរ តែងតែជួយដល់ប្រទេសឡាវ ក្នុងការព្រឹត្តិការណ៍អន្តរជាតិ ក៏ដូចជាពេលកន្លងមក ជាក់ស្តែងនៅ ពេលឡាវកំពុងប្រយុទ្ធប្រឆាំង ជំងឺកូវីដកម្ពុជា បានផ្តល់បរិក្ខាផ្សេងៗផងដែរ។
លោកនាយករដ្ឋមន្ត្រីឡាវបានបន្ថែមថានៅពេលថ្មីៗនេះរាជរដ្ឋាភិបាល បាលបានធ្វើការជំរុញ ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិស័យទេសចរណ៍ កសិកម្ម ថាមពលជាដើម ។
លោកនាយករដ្ឋមន្ត្រីឡាវបានបញ្ជាក់ឲ្យដឹងថា កម្ពុជា ឡាវបានធ្វើការកិច្ចសហប្រតិបត្តិកា រទ្វេរភាគីលើវិស័យថាមពល មកដល់ពេលនេះមានចំនួនជិត៥០០មេហ្គាវ៉ាត់ ហើយនឹងរំពឹងថា នឹងសម្រេចបានការផ្ទេរថាមពលរហូតដល់៦០០០មេហ្គាវ៉ាត់នៅឆ្នាំ២០៣០។ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមិត្តភាព ជាងបងប្អូន ដែលហៅថាកម្ពុជា ឡាវជាដន្លងនឹងគ្នា។ ដោយទំនាក់ទំនងទាំងពីរ មានភាពស្អិតរមួតរវាងថ្នាក់រដ្ឋាភិបាលរដ្ឋភា បក្សនិងបក្ស ប្រជាជន និងប្រទេសផងដែរ ។
លើសពីនេះភាគីបានពិភាក្សាក្នុងការជំរុញឲ្យកាន់តែប្រសើរថែមទៀតនូវកិច្ចព្រមព្រៀងនៃអនុស្សារណៈ ដែលភាគីទាំងបានសហការជាមួយគ្នាកន្លងមក ។
លោកនាយករដ្ឋមន្ត្រីឡាវ បានលើកឡើងទឹកចិត្តឲ្យភាគីទាំងពីរកម្ពុជា-ឡាវធ្វើការសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាបោះបង្គោលព្រំដែនឲ្យទៅរលូន ហើយបញ្ចប់ ដោយក្លាយជាប្រគោល និងព្រំដែនប្រវត្តិសាស្ត្រ។ ធ្វើយ៉ាងណាឲ្យព្រំដែនជាព្រំប្រទល់មិត្តភាព ការអភិវឌ្ឍន៍ ។
ក្នុងជំនួបនោះដែរភាគីទាំងពីរក៏បានជំរុញឲ្យមានការសហប្រតិបត្តិការបន្ថែមទៀតផ្នែករដ្ឋសភានៃប្រទេសទាំងពីរផងដែរ។ដោយពេលកន្លងមកនេះមានការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្នាក់ទាំងអស់ដែលកន្លងមកនេះថ្នាក់ដឹកនាំរដ្ឋសភា ក៏បានទស្សនៈកិច្ចនៅប្រទេសឡាវ ហើយនៅដើមឆ្នាំ ក្រោយនេះថ្នាក់ដឹកនាំរដ្ឋសភាឡាវ អាចនឹងមកទស្សនៈកិច្ចនៅកម្ពុជាផងដែរ ។ ក្នុងជំនួបនោះដែរភាគីទាំងពីរក៏បានលើកឡើង ពីទំនាក់ទំនងទ្វេរភាគីដែលមានតាំងពីរយូរណាស់មកហើយ។ជាងនេះប្រទេសទាំងពីរ ក៏បានជួយគ្នាទៅវិញទៅមកផងដែរក្នុងទទួលបានឯករាជ្យ ។ ដូច្នេះត្រូវធ្វើយ៉ាងណាឲ្យទំនាក់ទំនងនេះធ្វើយ៉ាងណាឲ្យត្រូវតែបន្តឲ្យអ្នកជំនាន់ក្រោយ ចងចាំ និងធ្វើយ៉ាងណាធ្វើការសហការគ្នា ដើម្បីឧត្តមប្រយោជន៍ដល់ប្រទេសទាំងពីរ ។ មិនត្រឹមតែប៉ុណ្ណោះទេត្រូវចូលរួមថែរក្សា សុខសន្តិភាពនៅក្នុងតំបន់ផងដែរ ពិសេនោះ នៅពេ លថ្មីៗនេះមានការពិភាក្សាពីការពង្រឹការផ្នែកពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការនានា ដើម្បីធ្វើ យ៉ាងណាឲ្យសេដ្ឋកិច្ចប្រទេសទាំងពីរបន្តមានកំណើន ហើយឈ្នះ -ឈ្នះ ដោយយកប្រជាជ នជាស្នូល ៕