ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតជូនលោកស្រី JOVANA MAJSTOROVIC ប្រធានមជ្ឈមណ្ឌលទទួលបន្ទុក សម្រាប់តំបន់អាស៊ី សហព័ន្ធរុស្សី និងបណ្តាប្រទេសឯករាជ្យនៃ Commonwealth នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មស៊ែប៊ី (Chamber of Commerce and Industry of Serbia) ព្រមទាំងគណៈប្រតិភូធុរជន និងវិនិយោគិន រួមទាំងអ្នកសារព័ត៌មាន មកពីប្រទេសសែប៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ជំនួបនេះធ្វើឡើង ដើម្បីស្វែងយល់ ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពល ទេសចរណ៍នៅកម្ពុជា ជាពិសេសលក្ខខណ្ឌ អនុគ្រោះ និងការលើកទឹកចិត្ត ដល់វិនិយោគិនក្នុងវិស័យទេសចរណ៍ ដែលដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា៕