ភ្នំពេញ៖ការិយាល័យទំនាក់ទំនងសាធារណៈនិងព័ត៌មាននៃ មជ្ឈមណ្ឌលអាស៊ាន-ចិន បានរៀបចំដំណើរទស្សនៈកិច្ចប្រតិភូប្រព័ន្ធផ្សព្វផ្សាយចិនមកកាន់ព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរឆ្នាំនៃការ ផ្លាស់ប្តូរប្រជាជន និងប្រជាជនអាស៊ាន-ចិនឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចនេះ លោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិនបានអញ្ជើញចូលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយកម្ពុជានាថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ។












