ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និបាត អង្គការក្រុមប្រឹក្សា ផ្សព្វផ្សាយឥស្លាម តំបន់អាសុីអគ្នេយ៏ និងប៉ាសុីហ្វិក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជានៅព្រឹកថ្ងៃទី៧ ខែធ្នូ  ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ បើកសន្និបាតអង្គការ ក្រុមប្រឹក្សាផ្សព្វផ្សាយ ឥស្លាមតំបន់អាសុីអគ្នេយ៏ និង ប៉ាសុីហ្វិក នៅសណ្ឋាគារសុខាភ្នំពេញ។ 

អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP)ជាអង្គការ ក្រៅរដ្ឋាភិបាល បង្កើតឡើងនៅឆ្នាំ១៩៨០ ដឹកនាំដោយ Tunku Abdul Rahman Putra al- Haj អតីតនាយករដ្ឋមន្ត្រីទី១ម៉ាឡេស៊ី (១៩៨០-១៩៨៨) បន្ទាប់មក Datuk Patinggi Abdul Taib Mahmud អតីតអភិបាល និងជាអភិបាលរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ (១៩៨៩-២០២៣) បច្ចុប្បន្ន Datuk Patinggi Tan Sri (Dr) Abang Haji Abdul Rahman Zohari Bin Tun Datuk Abang Haji Openg ជាអភិបាលរដ្ឋសហព័ន្ធ និង ជាប្រធានគណបក្ស Parti Pesaka Bumiputera Bersatu (PBB) និងប្រធាន គណបក្សចម្រុះ Gabungan Parti Sarawak (GPS)។

បច្ចុប្បន្នមានសមាជិកតំណាងចំនួន ២៥ប្រទេស ក្នុងនោះមានប្រទេសកម្ពុជាផង ដែរ៕

To Top