ព័ត៌មានជាតិ

សម្តេចធិបតី៖ ថ្ងៃទី២៩ធ្នូ គឺជាបង្គោលចរប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលប្រជាជនខ្មែរ គ្រប់ជាតិសាសន៍ និងសាសនាតែងចងចាំ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូខាងមុខ គឺជាបង្គោលចរប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលប្រជាជនខ្មែរ គ្រប់ជាតិសាសន៍ និងសាសនាតែងតែចងចាំ​ នោះគឺការសម្រេចបាននូវជោគជ័យ នៃនយោបាយឈ្នះឈ្នះ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសន្និបាតអង្គការក្រុមប្រឹក្សា ផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអគ្នេយ៏ និង ប៉ាស៊ីហ្វិក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី មានប្រសាសន៍ថា “សន្តិភាពពេញលេញរ​ប​ស់ក​ម្ពុជា ទើបតែមានអាយុកាលជិត២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះគឺជាសន្តិភាពដែលមានរយៈពេលវែង ជាងគេនៅក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា ក្នុងរយៈកាលយ៉ាងហោចណាស់៥០០ឆ្នាំចុងក្រោយនេះ”។

ក្នុងនោះដែរ សម្តេចធិបតី បញ្ជាក់ថា “ថ្ងៃទី២៩ ខែធ្នូខាងមុខ គឺជាបង្គោលចរប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលប្រជាជនខ្មែរ គ្រប់ជាតិសាសន៍ និងសាសនាតែងតែចងចាំនោះ គឺការសម្រេចបាននូវជោគជ័យ នៃនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើមនឹងដឹកនាំការអនុវត្តដោយផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” ៕

To Top