កំពង់ធំ: លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្ដ និងជាប្រធានក្រុមការងារ ប្រចាំផាត់សណ្តាយ និងសហការ រីទីបញ្ជការស្រាលប្រចាំការ អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាបឈរជើងនៅចំណុចផាត់សណ្តាយ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ព្រែកជើងលោង ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្ដ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប បទល្មើស នេសាទបឹងទន្លេសាប ទទួលបានលទ្ធផល ដូចខាងក្រោម÷ បង្ករសំណុំរឿងចំនួន០១ករណី រុះរើកាត់តម្រឹមរបាំង សាច់អួនលើសប្រវែងកំណត់ របាំងសាច់អួនចំនួន២ របាំងប្រវែង១០០ ម៉ែត្រ បង្គោលចំនួន១០០ដើម។
សូមបញ្ជាក់ផងដែរថា សម្រាប់កម្លាំងជំនាញចុះបង្ក្រាប ទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប ប្រើមធ្យោបាយមាន ការណូត ចំនួន០៤គ្រឿង អស់ប្រេងចំនួន៨០លីត្រ កម្លាំងចូលរួមសរុប ចំនួន១៥នាក់ផងដែរ ៕ ដោយសំនៀង