ព័ត៌មានជាតិ

ពលរដ្ឋចំនួន ៥៦ គ្រួសារ ដែលស័្មគ្រ ចិត្តចាកចេញ ពីមាត់ស្ទឹង ទទួលបានដី ក្នុងមួយគ្រួសារចំនួន ១ ឡូតិ៍ ពីលោកអភិបាល ខេត្តពោធិ៍សាត់ !

ពោធិ៍សាត់÷ ពលរដ្ឋចំនួន ៥៦ គ្រួសារ ក្នុងភូមិក្បាលហុង ភូមិវាល ភូមិពោធិ៍កំបោ រនិងភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលរស់នៅលើដីចំណី ច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំនុចផ្សារក្បាលហុង រហូតដល់ ស្ពានអាកាសផ្លូវ វាងក្រុង ដែលបានស័្មគ្រចិត្តប្រគល់ ជូនខេត្ត ដើម្បីធ្វើការអភិវឌ្ឍន៍ រៀបចំសោភ័ណ្ឌភាពក្រុង ត្រូវបានលោកអភិបាលខេត្តពោធិ៍សាត់ ចែកដីជូន ក្នុងមួយគ្រួសារចំនួន ១ ឡូតិ៍ ដើម្បីរស់នៅស្របច្បាប់ ។

ដីឡូតិ៍ដែលរដ្ឋបាលខេត្ត ដោះស្រាយផ្តល់ ជូននោះគឺស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង មានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ។

នៅថ្ងៃទី ៤-៥ ខែ ធ្នូ ឆ្នាំ ២០២៤ រដ្ឋបាលខេត្តបាន អោយពលរដ្ឋទាំងអស់ មកជួបជុំគ្នា ដើម្បីធ្វើពិធីចាប់ឆ្នោត ទទួលយកដី ឡូតិ៍ រៀងៗខ្លួន ក្រោមអធិបតីភាព លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង មានការចូលរួម ពីលោកអភិបាលរងខេត្ត អាជ្ញាធរស្រុក និង មន្ទីរជំនាញពាក់ព័ន្ធនានា។ដីឡូតិ៍ទាំងនោះបានចាក់ដីបំពេញ រៀបចំប្រព័ន្ធទឹក ភ្លើង ផ្លូវគ្រួសក្រហម ប្រព័ន្ធលូបង្អូរទឹក ហើយបាន ចែកចេញជា ២ ប្រភេទគឺប្រភេទ “ក” និង ប្រភេទ “ខ”ដែលមានប័ណ្ណ កម្មសិទ្ធិត្រឹមត្រូវ ស្របច្បាប់ ។ ដីឡូប្រភេទ”ក” ទំហំ ១០×២០ម៉ែត្រមានចំនួន ៣០ គ្រួសារសំដៅ លើពលរដ្ឋ ដែលមាន លំនៅដ្ឋាន និងរស់នៅ អចិន្ត្រៃយ៍ ។ រីឯប្រភេទ “ខ”ទំហំ ៥×២០ម៉ែត្រមានចំនួន ២៦ គ្រួសារ សំដៅលើពលរដ្ឋ ដែលមាន ដីទំនេរ ដាំដំណាំ ធ្វើរោងចោល ដែលមិនមែនជាលំនៅដ្ឋាន រស់នៅអចិន្ត្រៃយ៍។

អភិបាល ខេត្តពោធិ៍សាត់ លោកខូយ រីដា បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការយោគយល់ យល់ព្រមប្រគល់ដីច្រាំងស្ទឹង អោយខេត្ត ធ្វើការអភិវឌ្ឍន៍ ពោលគឺឈ្នះ ឈ្នះ ទាំងអស់គ្នា ។

លោកអភិបាលខេត្ត បានប្តេជ្ញាចិត្តរួមគ្នា ជាមួយលោកកែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ថា នឹងធ្វើអោយខេត្តពោធិ៍សាត់ ក្លាយជាទីក្រុងដ៍ស្រស់ស្អាតមនោរម្យ ដ៍មានតម្លៃ សម្រាប់ប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ ដោយត្រូវរៀបចំអោយមាន សោភ័ណ្ឌភាព អនាម័យ បរិស្ថានល្អ ការរស់នៅ ប្រកបដោយផាសុខភាព និង មានសណ្តាប់ធ្នាប់ល្អ ។

លោកអភិបាលខេត្ត ក៍បានបន្តទៀតថា ក្នុងអាណត្តិដឹកនាំរបស់លោក លោកបានចាប់ផ្តើមមុនគេ គឺការរៀបចំច្រាំងស្ទឹង ត្រើយខាងកើត ស្ពានថ្មថ្មីដល់ក្បាលហុង ។ ជំហ៊ានទី២ ចាប់ពីចំនុចផ្សារ ក្បាលហុង រហូតដល់ស្ពានអាកាស និងត្រៀមរៀបចំ ជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងរួម គឺដើម្បីធ្វើអោយខេត្តពោធី៍សាត់ ស្រស់បំព្រងស្រប តាមស្តង់ដាទីក្រុងស្អាត ។ ថ្មីៗនេះផ្លូវវាងក្រុង ស្ពានអាកាស យើងបានរៀបចំភ្លើងបំភ្លឺ និង អនាម័យបរិស្ថានជាប្រចាំ សំដៅដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ អន្តរជាតិ និង ក្រុមហ៊ុននានាចូលមកវិនិយោគទុននៅខេត្តពោធិ៍សាត់របស់យើង។
លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៍បានបញ្ជាក់ទៀតថា ចំពោះដីឡូតិ៍ ដែលបានចែកជូនបងប្អូន នាពេលនេះមិន ត្រឹមតែចាក់ដី ធ្វើផ្លូវគ្រួសក្រហម តប្រព័ន្ធទឹក ភ្លើង ប្រព័ន្ធលូបង្ហូរទឹកតែប៉ុណ្ណោះទេ រដ្ឋបាលខេត្តនិងរៀបចំភ្លើង ពន្លឺព្រះអាទិត្យ ដាំដើមឈើ និង ត្រៀមមូល និធិផ្លូវបេតុងចូលទៀតផង ។

ដូចនេះ សូមបងប្អូនរស់ នៅអោយមាន របៀបរៀបរយ មានអនាម័យ បរិស្ថានស្អាត គោរពច្បាប់ ចេះយោគយល់ អធ្យាស្រ័យគ្នា ទៅវិញទៅមក ដើម្បីធ្វើជាពលរដ្ឋល្អ សម្រាប់ខេត្តពោធិ៍សាត់ របស់យើងទាំងអស់គ្នា៕

To Top