ព័ត៌មានជាតិ

រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ ស្តីពីការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឆ្នាំ ២០២៤-២០២៨ នៅខេត្តពោធិ៍សាត់ !

ពោធិ៍សាត់ ÷ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឆ្នាំ ២០២៤-២០២៨ នៅសាលប្រជុំ នៃរដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកពៅ ពិសិដ្ឋ អភិបាលរង ខេត្តតំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ,សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ,អភិបាលរង ខេត្ត ,កងកម្លាំងប្រដាប់អាវុធ ទាំងបី, អភិបាលក្រុង/ស្រុក, ប្រធានមន្ទីរនានា ក្នុងខេត្ត,ក្រុមប្រឹក្សាឃុំ /សង្កាត់ ,មេប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំ/សង្កាត់ និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

មានប្រសាសន៍នាឱកាសនោះ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណះ និង ការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសការចូលរួមទប់ស្កាត់ រាល់បញ្ហាបទល្មើសនានា ដែលកើតឡើង ក្នុងភូមិសាស្ត្រគ្រប់គ្រង របស់រដ្ឋបាលខេត្តពោធិ៍សាត់ ។

លោករដ្ឋលេខាធិការ ក៍បានមានប្រសាសន៍បន្តថា ផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឆ្នាំ ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃគឺ ដើម្បីអោយពលរដ្ឋ ទទួលបានសេវាសាធារណះ ប្រកបដោយគុណភាព តម្លាភាព បរិយាប័ន្នសង្គមនិងរស់ នៅប្រកបដោយសុវត្ថិភាព និង សុខដុមរម្យនាក្នុងសហគមន៍ ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និង អនាម័យល្អ លើកកម្ពស់ការផ្តល់សេវាសាធារណះ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាពលរដ្ឋ និង កាត់បន្ថយនូវបញ្ហាគ្រោះ ថ្នាក់នានា ដែលបណ្តាលមកពីគ្រោះមហន្ថរាយ និង ជម្ងឺរាតត្បាតនៅគ្រប់កាលះទេសះ ព្រមទាំងលើកទឹកចិត្ត អោយមានការដោះស្រាយ វិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការអោយបានច្រើន និង ដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និង សមធម៌សង្គម៕

To Top