ព័ត៌មានជាតិ

លោក កែវ រតនៈ​ ដឹកនាំគណៈប្រតិភូ នៃក្រសួងរ៉ែ អញ្ជើញចូលរួមពិធីបុណ្យសព របស់នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌

រូបភាព៖ ក្រសួងរ៉ែនិងថាមពល

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដឹកនាំគណៈប្រតិភូនៃក្រសួងរ៉ែ និងថាមពល អញ្ជើញចូលរួមពិធីបុណ្យសព របស់នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាព កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២:២៦នាទី រសៀល នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ ។

មរណភាពរបស់ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ គឺជាការបាត់បង់ នូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ឧត្តម ស្វាមី ឪពុក ឪពុកក្មេក និង ជីតា ដ៏ឧត្តុង្គឧត្តមប្រកបដោយព្រហ្មវិហារធម៌របស់ បុត្រា បុត្រី ចៅៗ ជាម្លប់ត្រជាក់សម្រាប់ ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ហើយក៏ជាការបាត់បង់នាយទាហានដ៏អង់អាចក្លាហាន ជាឥស្សរជនដ៏ឆ្នើមនៃកង យោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត ក្នុងបុព្វ ហេតុបម្រើ ជាតិមាតុភូមិ និងបានការពារបូរណភាព ទឹកដីរហូតមក។

ជាការរំលែកទុក្ខដ៏ក្រៀមក្រំនេះ លោក កែវ រតនៈ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

To Top