ព័ត៌មានជាតិ

បាក់ច្រាំងទន្លេមេគង្គ ប្រវែង ៣០០ម៉ែត្រ ក្នុងស្រុកខ្សាច់កណ្តាល បណ្ដាលឲ្យបាត់ខ្លួនមនុស្សម្នាក់

កណ្តាល៖ គ្រោះធម្មជាតិ បានបង្កធ្វើឲ្យបាក់ច្រាំងទន្លេមេគង្គ ប្រវែងជាង ៣០០ម៉ែត្រ ទទឹង ៤០ម៉ែត្រ ត្រង់ចំណុចភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាលឲ្យមនុស្ស ៤នាក់ គ្រោះថ្នាក់ ក្នុងនោះ ម្នាក់របួសស្រាល ពីរនាក់របួសធ្ងន់ និងម្នាក់ទៀត បានបាត់ខ្លួនរកសាកសពមិនទាន់ឃើញ។

បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋាន កំពុងតែខិតខំស្វែងរកសពជូនគ្រួសាររងគ្រោះ។ ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤។

ជុំវិញករណីនេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះអកុសលនានា ដែលអាចកើតមានជាយថាហេតុ។ លោក ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវរកកន្លែងសុវត្ថិភាពសម្រាប់ប្រជាជនស្នាក់នៅជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព៕

To Top