ព័ត៌មានជាតិ

គម្រោងចំនួន ៣ ដែលមានតម្លៃជិត ៤០០ លានដុល្លារគ្រោងនឹងចាប់ដំណើរការនៅដើមឆ្នាំ ២០២៥ នៅខេត្តពោធិ៍សាត់ !

ពោធិ៍សាត់÷ ពិតជាមោទនភាពណាស់សម្រាប់ប្រជាជននៅខេត្តពោធិ៍សាត់ គម្រោងចំនួន ៣ ក្នុងនោះមានគម្រោងក្បាលហុងពោធិ៍សាត់និងគម្រោងស្តារស្ទឹងស្វាយអាត់(IWRM)គម្រោងអូរតាប៉ោង តាណៃ(AIIB)និងគម្រោងសាងសង់ទំនប់លេខ ២ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាត្រៀមនិងចាប់ដំណើរការសាងសង់នៅដើមឆ្នាំ ២០២៥ ខាងមុខនេះ។

នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤ លោកចាន់ សុីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានដឹកនាំគណះប្រតិភូដៃគូរអភិវឌ្ឍរួមមានធនាគារអភិវឌ្ឍអាសុី(ADB)និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)ចុះបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងព្រមទាំងចុះពិនិត្យទីតាំងជាក់ស្តែងដោយបានការអញ្ជើញចូលរួមពី លោកខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ និង មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។


លោករដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ចាន់ សុីណាត បានមានប្រសាសន៍ថា គម្រោងនេះយើងបានចាប់ផ្តើមកសាងក្រោយពេលដែលធនា គារអភិវឌ្ឍអាស៊ី(ADB)និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)បានធ្វើការជាមួយគ្នានិងបានទទួលការ អនុញ្ញាតិពីលោករដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ថោ ជេដ្ឋា ព្រមទាំងបានកិច្ចសហការជាមួយលោក អភិបាលខេត្តពោធិ៍សាត់ ដោយគម្រោងទាំងអស់បានសាងសង់ចប់រួចរាល់អស់ហើយ។លោករដ្ឋលេខាធិការក៍ បានបញ្ជាក់ថា បេសកកម្មរបស់លោកបណ្ឌិតរ៉ា យ៉េស មកកាន់ខេត្តពោធិ៍សាត់នៅពេលនេះគឺដើម្បីផ្ទៀងផ្ទាត់ និងពិនិត្យលើឯកសារដែលបានរៀបចំចងក្រងកន្លងមក តើមានភាពត្រឹមត្រូវឬទេ តាមការពិនិត្យជាក់ស្តែងឃើញថាក្រុមការងារ ពេញចិត្តនិងសហការយ៉ាងយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ហើយដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។

លោកបានបន្តថា គ្រប់គម្រោងទាំងអស់ទាំងប្រឡាយមេ ប្រឡាយរង រួមនិងផ្លូវរ៉បមាត់ប្រឡាយគឺត្រូវចាក់បេតុងទាំងអស់ដែលនេះគឺជាសមិទ្ធផល ដ៍ធំធេងដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំដ៍ឆ្លៀសវៃ បុិនប្រសព្វ និង ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបាន។លោករដ្ឋលេខាធិការក៍បានបញ្ជាក់បន្ថែមថា ពិតជាមានមោទនភាពណាស់ដែលធនាគារអភិវឌ្ឍអាស៊ី(ADB)និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) រួមជាមួយមូលនិធិអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍវិស័យកសិកម្មនិងមូលនិធិបៃតងរបស់អង្គការសហប្រជាជាតិ និងដោយបានការគាំទ្រ និង អនុញ្ញាតិជាផ្លូវការពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលបានសម្រេចផ្តល់គម្រោងដែលមានទឹកប្រាក់ជិត ៤០០ លានដុល្លារសម្រាប់ខេត្តពោធិ៍សាត់៕

To Top