ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ និងអភិបាល ខេត្តកំពត អញ្ជើញក្រុងពាលី សុំសេចក្តីសុខ ក្នុងឱកាសអបអរសាទរ ព្រឹត្តិការណ៍បុណ្យ សមុទ្រលើកទី១១ ជុំទី៣

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង រួមជាមួយ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុង ពាលីសុំសេចក្តីសុខ ក្នុងឱកាសអបអរសាទរ ព្រឹត្តិការណ៍បុណ្យ សមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តកំពត ជាច្រើននាក់ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ផ្ទាំងពាណិជ្ជកម្ម

សូមជម្រាបជូនបន្ថែមថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានអញ្ជើញដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

To Top