ព័ត៌មានជាតិ

សម្តេចតេជោ កំពុងដឹកនាំគណៈប្រតិភូ ចាកចេញពីរដ្ឋធានីអាប៊ុយដាប៊ី ឆ្ពោះមកកាន់រាជធានីភ្នំពេញ

រូបភាព៖ SHS MEDIA

អេមីរ៉ាត់អារ៉ាប់រួម៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើដំណើរចាកចេញពី រដ្ឋធានីអាប៊ុយដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបញ្ចប់ដំណើរទស្ស​នកិច្ច​រយៈពេល៧ថ្ងៃ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា ,សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងអញ្ជើញដល់ប្រទេស​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ៕

To Top