កំពង់ស្ពឺ៖សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនអ្នកលេងល្បែងមាន់ជល់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤នេះ។
ជនសង្ស័យជាអ្នកលេងល្បែងដែលត្រូវ សមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងនេះរួមមាន៖១,ឈ្មោះកង សំណាង ភេទប្រុសអាយុ៥៣ឆ្នាំភូមសែនរុរឿង៣ឃុំមរដក ស្រុកជាំសាន្ត ខេត្តព្រះវិហា ២,ឈ្មោះ សុខ ទាម ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិទី១ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ៣,ឈ្មោះ សូត្រ ចិន ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិទី៦ឃុំ យាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ៤,ឈ្មោះ សរ សារិទ្ធ ភេទប្រុសអាយុ៥០ឆ្នាំ រស់នៅភូមិភាគ៣ ៥,ឈ្មោះ ហែម អ៊ុច ភេទប្រុសអាយុ៦០ឆ្នាំ រសនៅភូមិទី៣ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
៦,ឈ្មោះ ជា រី ភេទប្រុសអាយុ៥៨ឆ្នាំ រស់នៅភូមិទី៤ឃុំត្រែងយឹង ស្រុកភ្នំស្រួច ៧,ឈ្មោះ រ៉ា គីម សេង ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច និង៨,ឈ្មោះ ហៀង រ័ត្ននា ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិទី៥ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចដើម្បីបន្តនិតិវិធី។
សូមរំលឹកថាកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៤កន្លទៅកម្លាំងស្នងការសហការជាមួយកម្លាំងអធិកាស្រុកភ្នំស្រួចបានបង្កាប់ទីតាំងលេងល្បែស៊ីសងប្រជល់មាន់មួយកន្លែងក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច។
ហើយកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ដកហូតវត្ថុតាងរួមមាន មាន់ចំនួន៤ ក្បាល(ងាប់) ជញ្ជីញថ្លឹងមាន់១ ស្គាត់ មួយចំនួន ជាលគ្របមាន់ចំនួន៤ កៅអីជ័រចំនួន ម៉ូតូ២៩គ្រឿង នឹងទូរស័ព្ទដៃចំនួន៥គ្រឿងផងដែ ៕
ដោយ៖សុខសុភ័ណ្ឌ រូបថតសមត្ថកិច្ច