ព័ត៌មានអន្តរជាតិ

ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មី របស់ប្រទេសចិន គួរអោយចាប់អារម្មណ៍

តំបន់ផលិតស្លឹកតែរបស់ចិនបានគ្រប់ដណ្តប់លើស្រុកនិងទីក្រុងចំនួនរាប់ពាន់ក្នុងខេត្តនិងតំបន់ចំនួន២០ដើមតែមួយចំនួនលូតលាស់នៅទីខ្ពង់រាបដែលរយៈកំពស់ ២៦០០ម៉ែត្រ ដើមតែខ្លះលូតលាស់នៅកន្លែងដែលរយៈកំពស់ត្រឹមរាប់សិបម៉ែត្រប៉ុណ្ណោះ។ នៅប្រទេសចិន ចម្ការតែដែលមានទេសភាពស្អាតៗ​ កំពុងក្លាយជាគោលដៅទេសចរ ដែលបានទាក់ទាញអ្នកទេសចរកាន់តែច្រើនឡើងៗ ទៅដើរលេងផង រកទិញផលិតផលស្លឹកតែ ដែលប្រកបដោយភាពច្នៃប្រឌិតផង បានចូលលេងហាងលក់តែ ឈ្វេងយល់ពីវប្បធម៌តែ ហើយចាប់អារម្មណ៍លើបម្រែបម្រួលថ្មីនៃសួនតែ ដែលបានបន្តជំរុញការអភិវឌ្ឍចម្រុះ នៃឧស្សាហកម្មស្លឹកតែចិនដោយឥតឈប់ឈរ។

  • ចម្ការតែ + ទេសចរណ៍ ស្លឹកតែក្លាយជាស្លឹកជួយបង្កើនទ្រព្យសម្បត្តិរបស់កសិករ

ការអភិវឌ្ឍដោយរួមបញ្ចូលរវាងចម្ការតែនិងទេសចរណ៍ គឺ ធ្វើឱ្យចម្ការតែក្លាយជាឧទ្យានទេសចរ ភ្នំដាំតែទេសភាពមានស្រស់ស្អាត ដែលមានតម្លៃសេដ្ឋកិច្ចផង និងតម្លៃអេកូឡូស៊ីផង។ ឥឡូវនេះការអភិវឌ្ឍចម្រុះរវាងការផលិតស្លឹកតែនិងវិស័យទេសចរជានិន្នាការអភិវឌ្ឍដ៏សំខាន់មួយក្នុងប្រទេសចិន។ ចម្ការតែប្រែជាសួនកម្សាន្ដ តំបន់ផលិតស្លឹកតែក្លាយជាតំបន់ទេសចរ ខណៈភ្នំតែបានក្លាយជាភ្នំមាស។ នៅភាគនិរតីប្រទេសចិន លក្ខណៈពិសេសនៃធម្មជាតិនិងវប្បធម៌ជនជាតិភាគតិចបានជួយឱ្យកសិករទីនោះអភិវឌ្ឍកាន់តែខ្លាំងឡើងៗ តាមរយៈការធ្វើទេសចរដើរលេងកម្សាន្ត ទេសចរចុះកម្មសិក្សាសម្រាប់សិស្សានុសិស្ស ដែលផ្តោតលើប្រធានបទ តែ បានធ្វើឱ្យផ្ទះក្នុងជនបទលែងទុកចោល ហើយកសិករបង្កើនប្រាក់ចំណូល ភូមិឃុំទទួលបានការអភិវឌ្ឍ និងជួយលើកកម្ពស់ឧស្សាហកម្ម ។

ការអភិវឌ្ឍចម្រុះបានធ្វើឱ្យស្លឹកតែក្លាយជាស្លឹក ជួយបង្កើនទ្រព្យសម្បត្តិរបស់កសិករចិន។ តំបន់ផលិតស្លឹកតែចំនួនកាន់តែច្រើនរបស់ចិន មានអនាគតកាន់តែល្អបវរ។ ឧទាហរណ៍មួយទៀត ទីក្រុងឆុងឈីងបានរៀបចំសកម្មភាពផ្សព្វផ្សាយម៉ាកយីហោស្លឹកតែ បានធ្វើសកម្មភាពផ្សព្វផ្សាយទេសចរណ៍ផ្នែកវប្បធម៌ តែនិងប្រកួតគុណភាពស្លឹកតែ ដើម្បីទាក់ទាញអតិថជនដើរចូលក្នុងសួនតែ ផ្ទៃដីដាំដុះតែក្នុងខណ្ឌមួយ នៃក្រុងឆុងឈីងបានលើសពី៧៣០០ហិកតា ចំណែកតម្លៃផលិតប្រចាំឆ្នាំ នៃឧស្សាហកម្មស្លឹកតែប្រហែល ១១០០លានយាន់ប្រាក់ចិន។ ឧទាហរណ៍មួយទៀត ស្រុក ជីនចៃ ខេត្តអានហួយ ឥឡូវកំពុងខិតខំកសាងឧទ្យានស្លឹកតែរបស់ខ្លួន ដែលអាចផ្តល់សេវាកម្សាន្តមួយកញ្ចប់ ជូនចំពោះភ្ញៀវទេសចរ ដូចជា ប៉េះស្លឹកតែ ឆាស្លឹកតែ ទស្សនាសិល្បៈឆុងតែ បែបប្រពៃណីចិនជាដើម ឧស្សាហកម្មតែបានក្លាយជាឧស្សាហកម្មសសរស្ដម្ភ និងជាឧស្សាហកម្មបៃតងពិសេសរបស់កសិករ ក្នុងតំបន់ភ្នំនៅទីនោះ។

  • តើផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ចិនមានអ្វីខ្លះ?

តែមិនត្រឹមជាស្លឹក មានក្លិនឈ្ងុយប្រហើរប៉ុណ្ណោះទេ វាអាចក្លាយជាផលិតផលច្នៃប្រឌិតថ្មីប្រភេទខុសគ្នា ដែលសមស្របនឹងតម្រូវការខុសគ្នារបស់អតិថជន។ ប៉ុន្មានឆ្នាំកន្លងមក កន្លែងផលិតស្លឹកតែជាច្រើនរបស់ចិនបានផ្តោតលើការអភិវឌ្ឍ “ឧស្សាហកម្មតែបូក ” ស្របពេលតែមួយ ពោលគឺស្វែងរកមធ្យោបាយប្រើប្រាស់ស្លឹកតែ ឱ្យកាន់តែច្រើនបែប ដូចជាផលិតភេសជ្ជៈតែរស់ជាតិថ្មី ធ្វើនំស្លឹកតែ ធ្វើមុខម្ហូបស្លឹកតែ របស់របរប្រើប្រាស់ប្រចាំថ្ងៃដែលធ្វើពីស្លឹកតែជាដើម អត្រាប្រើប្រាស់ធនធានស្លឹកតែ បានកើនឡើងជាបន្តបន្ទាប់។ ដែលបានធ្វើឱ្យផលិតផលស្លឹកតែកាន់តែច្រើនប្រភេទត្រូវបានប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។ប្រភេទផលិតផលស្លឹកតែថ្មីដែលពេញនិយមមានដូចជា៖ ស្រាបៀរធ្វើពីស្លឹកតែ បង្អែមទឹកសណ្តែកនិងទឹកតែ ផលិតផលថែទាំស្បែកនិងសម្រស់ធ្វើពីពន្លកតែ ចាហួយតែ ទឹកក្រឡុករស់ជាតិថ្មី ដែលលាយស្រារ៉ុមជាមួយទឹកតែជាដើម ដែលមានប្រជាប្រិយភាពក្នុងចំណោមយុវជនចិន យុវជនចិនចំនួនកាន់តែច្រើនបានស្គាល់ឈ្មោះល្បី នៃចម្ការតែនៅតាមកន្លែងផ្សេងៗ និងធ្វើឱ្យពួកគេបានចាប់ផ្តើមដំណើរទេសចរពិសេសនៅសួនតែ។

នៅប្រទេសចិន ហាងតែបែបប្រពៃណីកាលពីបុរាណ គឺស្ថិតនៅកន្លែងមិនសូរអ៊ូរអរ ប៉ុន្តែសព្វថ្ងៃនេះ អ្នកធ្វើអាជីវកម្មបើកហាងតែនៅក្នុងផ្សារទំនើប និងក្នុងរង្វង់ពាណិជ្ជកម្មដែលមានមនុស្សចេញចូលច្រើនកុះករ ភ្ញៀវអាចរកផឹកទិញតែច្រើនប្រភេទបានឆាប់ៗ ការតុបតែងហាងតាមលក្ខណៈវប្បធម៌ប្រពៃណីចិន ដែលមើលទៅត្រជាក់ចិត្តផងទាន់សម័យផង ដូច្នេះបានទាក់ទាញអតិថិជនកាន់តែច្រើនឡើងៗ ឧស្សាហកម្មស្លឹកតែប្រទេសចិនអភិវឌ្ឍបែបចម្រុះ ពោលគឺ ឈរលើលក្ខណៈពិសេស នៃតំបន់ផលិតស្លឹកតែខុសគ្នា ផ្សារភ្ជាប់នឹងគម្រោងអភិវឌ្ឍជនបទពិសេសផង ផ្តល់នូវកម្មវិធីទេសចរតាមតម្រូវការរបស់ភ្ញៀវ , គាំទ្រសហគ្រាសផលិតស្លឹកតែល្បីល្បាញ កសាងសួនឧស្សាហកម្មតែរបស់ខ្លួន ដែលទាក់ទាញអតិថជនមកធ្វើទេសចរ និងជាស្លាកផ្សព្វផ្សាយពាណិជ្ជកម្មនៃសហគ្រាសផង ក្រៅពីនេះបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យា AI ក៏ត្រូវបានយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍឧស្សាហកម្មតែផងដែរ។

សូមជម្រាបថា រយៈពេល ១០ ឆ្នាំកន្លងទៅនេះ ទំហំទីផ្សារអ្នកប្រើប្រាស់ភេសជ្ជៈតែរបស់ប្រទេសចិនបន្តកើនឡើង ជាពិសេសទំហំទីផ្សារភេសជ្ជៈតែរស់ជាតិថ្មី តាមការប៉ានប្រមាណដល់ឆ្នាំ២០២៥នឹងឡើងដល់ទំហំ ១៥ ម៉ឺនលានយាន់ប្រាក់ចិន។ ទីផ្សារអ្នកប្រើប្រាស់នៅចិនស្តារឡើងវិញជាបន្តបន្ទាប់ ខណៈពេលដែលទិដ្ឋភាពនៃការប្រើប្រាស់កាន់តែសម្បូរបែប សេដ្ឋកិច្ចចិនបាននិងកំពុងបង្ហាញនូវភាពរស់រវើកនិងភាពធន់ខ្លាំង។ កាលពីពាក់កណ្តាលខែធ្នូ មជ្ឈិមបក្សកាន់អំណាចចិនបានកំណត់ថា ការងារសេដ្ឋកិច្ចចិនឆ្នាំ២០២៥ នឹងផ្តោតលើការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ដោយផ្អែកលើការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីជំរុញឱ្យបច្ចេកវិទ្យានិងឧស្សាហកម្មអភិវឌ្ឍរួមបញ្ចូលគ្នា។ ការអភិវឌ្ឍចម្រុះនៃឧស្សាហកម្មស្លឹកតែ អាចឱ្យយើងនឹងឈ្វេងយល់ចំពោះការអភិវឌ្ឍរួមបញ្ចូលគ្នានៃឧស្សាហកម្មប្រទេសចិន ៕

To Top