ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស ស្រី ស៊ីណា បាញ់សម្លាប់គូដណ្តឹង ២ នាក់ចំនួន ៣១ឆ្នាំ និងសងសំណង ២ លានដុល្លារដល់គ្រួសារអ្នកស្លាប់

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ២៣ ធ្នូនេះ បានសម្រេចផ្តន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ក្នុងករណីបាញ់សម្លាប់ ២ នាក់គូដណ្តឹងចំនួន ៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង ២លានដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះទាំង២រូប។

ជាមួយគ្នានេះ តុលាការក៏បានឲ្យអតីតឧកញ៉ា ស្រី ស៊ីណាសងសំណង ៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួសផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៧ មិថុនា កន្លងមក អតីតឧកញ៉ា ស្រី ស៊ីណា បានបាញ់សម្លាប់ ២ នាក់គូដណ្តឹងឈ្មោះ ឃីន កញ្ចនា និងឡុង លីសុង នៅចំណុចបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ ៕

To Top