ព័ត៌មានអន្តរជាតិ

លោក Netanyahu ចេញបញ្ជាឲ្យវាយប្រហារ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ូទី Houthi

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឱ្យកងកម្លាំង ការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF ក្នុងការវាយប្រហារនិងបំផ្លិចបំផ្លាញ ឲ្យបាននូវហេដ្ឋារចនាសម្ព័ន្ធ នៃក្រុមសកម្មប្រយុទ្ធ Houthi របស់ប្រទេសយេមែន ។

ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្រោយពេលនិងឆ្លើយតបទៅនឹង ហេតុការណ៍ដែលក្រុម Houthis បានវាយប្រហារ ទីក្រុង Tel Aviv ដោយមីស៊ីលផ្លោង កាលពីថ្ងៃសុក្រ។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា ៖ ខ្ញុំបានណែនាំកងកម្លាំង របស់យើងឱ្យបំផ្លាញហេដ្ឋា រចនាសម្ព័ន្ធរបស់ពួក Houthis ពីព្រោះអ្នកណាដែលព្យាយាមធ្វើបាបយើង នឹងត្រូវវាយប្រហារ ដោយកម្លាំងពេញលេញ ។ យើង​នឹង​បន្តកម្ទេច​កម្លាំង​នៃ​អំពើ​អាក្រក់​ដោយ​កម្លាំង​និង​ភាព​ប៉ិនប្រសប់ ទោះបីជា​វា​ត្រូវការ​ពេលវេលា​ក៏ដោយ​​។

គួរឲ្យដឹងដែរថានៅ២ថ្ងៃមុននេះ ចលនាក្រុម Houthi របស់ប្រទេសយេមែនបានអះអាង ទទួលខុសត្រូវ ចំពោះការវាយ ប្រហារ ដោយមីស៊ីលផ្លោងលើអ្វី ដែលពួកគេហៅថា ជាគោលដៅយោធានៅក្នុងតំបន់ Jaffa នៃទីក្រុង Tel Aviv ។

គួរឲ្យដឹងដែរថាក្រុមសកម្ម ប្រយុទ្ធនិងឧទ្ទាម Houthi បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីល ទាំងនោះបានវាយប្រហារគោលដៅ របស់ខ្លួនយ៉ាងត្រឹមត្រូវ ហើយប្រព័ន្ធការពារ និងស្ទាក់ចាប់របស់អ៊ីស្រាអែល បានត្រឹមបរាជ័យប៉ុណ្ណោះ ក្នុងការស្ទាក់ចាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top