ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ផ្ញើសារជូនពរ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ក្នុងឱកាសចូលឆ្នាំសកល២០២៥

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្តសករាជ ២០២៥ ។

ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តម នៃទិវាចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ ២០២៥ នេះ តាងនាមថ្នាក់ដឹកនាំ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួន ខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូននូវការសាកសួរសុខទុក្ខ​ ពោរពេញដោយមនោសញ្ចេតនានឹករលឹក ស្រឡាញ់ យ៉ាងជ្រាលជ្រៅបំផុត ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានខិតខំពុះពារជម្នះរា ពារជម្នះរាល់ការលំបាក ធ្វើពលិកម្មគ្រប់ បែបយ៉ាងដើម្បីចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាពសង្គម ចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិ ក៏ដូចជាការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមាតុភូមិ ជាទីស្នេហានៃយើង មានភាពរីក ចម្រើន និងគង់វង្ស។

ទន្ទឹមនឹងនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ បានចូលរួមអនុវត្តយ៉ាង សកម្មនូវកម្មវិធីនយោបាយ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការណែនាំចង្អុលបង្ហាញពី ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ក់ដឹកនាំអគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក សម្រេចបាន ស្នាដៃជាច្រើនក្នុងការចូលរួម កសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ការសហការទប់ស្កាត់បង្ក្រាបបទល្មើស ផ្សេងៗ ពង្រឹងការចងសម្ព័ន្ធមេត្រីភាព ជាមួយស្ថាប័នស៊ីវិលរួមចំណែក ក្នុងការសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយនានា ដូចជាគ្រោះទឹកជំនន់ គ្រោះអគ្គីភ័យ និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតផ្សេងៗ បានយ៉ាងល្អប្រសើរ បានសហការជួយដល់គ្រួសារយោធិន ពលី មរណៈ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ ជួយគ្រួសារយោធិនដែលជួបការលំបាក និង ពង្រឹងការចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងទ័ព ជាមួយនឹងក្រសួងស្ថាប័នស៊ីវិលក្នុងគោលដៅ កសាងពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ។

លើសពីនេះទៅទៀត បញ្ជាការដ្ឋានកងទ័ពជើងគោក បានចូលរួមអនុវត្តប្រកបដោយជោគជ័យ នូវភារកិច្ចអន្តរជាតិ លើវិស័យមនុស្សធម៌ និងសន្តិភាពក្នុង ក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ដែលជាមោទនភាព និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ធ្វើឱ្យកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។ សមិទ្ធផលដ៏ធំធេងដែលយើងសម្រេចបានកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែង នាយទាហានរង និងពលទាហាន ពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរ ទាំងអស់ទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការ ណែនាំចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ជាពិសេស ថ្នាក់ដឹកតាំងអនុវត្តការងារជាក់ស្តែង នៅតាមបណ្តាស្ថាប័នកងឯកភាពនីមួយៗ។

ក្នុងនាមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងរាយ តម្លៃខ្ពស់ចំពោះគំរូវីរភាព និងស្នាដៃដ៏ធំធេងដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្រេចបាននាឆ្នាំកន្លងមកនេះ។

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ជាទីស្នេហា!
ក្នុងឱកាសនៃទិវាចូលឆ្នាំសកល គ្រិស្តសករាជ២០២៤ នេះ ខ្ញុំសូមបួងសួងចំពោះគុណបុណ្យ ព្រះរតនត្រ័យគុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសប្រទានសព្ទសាធុ ការពរ បវរមហាប្រសើរជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិជាទីស្នេហានៃ យើងទាំងអស់គ្នា។

ក្នុងឱកាសនេះ សូមផ្តាំផ្ញើសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង ពលទាហាន យុទ្ធជន យុទ្ធនារីទាំងអស់ ដែលកំពុងបំពេញភារកិច្ចជំនាញ និងកំពុងឈរជើងការពារបូរណភាព ទឹកដី និងសូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មានសុខភាពល្អ កម្លាំង មាំមួន ដើម្បីសម្រេចបានជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដែលជាទំន ទំនុកចិត្ត របស់ប្រជាជនយើងទាំងមូល។

សូមផ្តាំផ្ញើសួរសុខទុក្ខចំពោះគ្រួសារយោធិនពលី មរណៈ និងសូមលំឱនកាយវាចាចិត្តគោរព វិញ្ញាណក្ខន្ធឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមផ្ញើជូននូវមនោសញ្ចេតនានឹករលឹក និងសួរសុខទុក្ខ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានដែលរបួស ពិការ និងមានជំងឺកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា និង នៅតាមគេហដ្ឋាន សូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឆាប់ជាសះស្បើយ ឆាប់បានមកបំពេញភារកិច្ច និងដើម្បីរួមរស់ក្នុងគ្រួសារ ប្រកបដោយសុភមង្គល។

ជាមួយនេះ សូមផ្ញើជូននូវការនឹករលឹក ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាអតីតយុទ្ធជន ជនពិការ បាត់បង់សមត្ថភាពការងារ និងនិវត្តន៍ជន ដែលកំពុងនៅតាមបណ្តាមូលដ្ឋាន ទូទាំងប្រទេស សូមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ។

សូមផ្ញើជូននូវក្តីនឹករលឹក និងសូមផ្តាំផ្ញើសួរសុខទុក្ខពីចម្ងាយ ជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកំពុងបំពេញបេសកកម្មអន្តរជាតិ លើវិស័យមនុស្សធម៌ និងការរក្សា សន្តិភាពក្នុងក្របខណ្ឌ របស់អង្គការសហប្រជាជាតិ សិក្ខាកាមកំពុងបន្តការសិក្សាជំនាញផ្សេង នៅឯបរទេស និងសូមជូនពរអស់លោក លោកស្រី មានសុខភាពល្អ កម្លាំងមាំមួន សម្រេចបាននូវបេសកកម្មអន្តរជាតិ និងទទួលបានជោគជ័យ ក្នុងការសិក្សាប្រកបដោយកិត្តិយស។

ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងក្នុង នាមខ្លួនខ្ញុំផ្ទាល់ សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរ ជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពរទាំងឡាយ ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top