យប់ថ្ងៃទី ៣០ ខែធ្នូ មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ ២០២៥ បានប្រារព្ធធ្វើឡើងនៅរោងមហោស្រពជាតិចិនដែលស្ថិតនៅទីក្រុងប៉េកាំង ។ អ្នកដឹកនាំបក្សនិងរដ្ឋចិនដូចជាលោក Xi Jinping , លោក Li Qiang , លោក Zhao Leji ជាដើម បានចូលរួមទស្សនាការសម្តែងសិល្បៈជាមួយមហាជនមកពីបណ្តាមជ្ឈដ្ឋាននៅក្រុងប៉េកាំង ដើម្បីរួមគ្នាសាទរឆ្នាំថ្មីឆ្នាំសកល។
មហោស្រពលើកនេះមានការសម្តែងល្ខោនប្រភេទខុសៗគ្នារបស់ប្រទេសចិន រឿងល្ខោនបុរាណដ៏ល្បីល្បាញនិងរឿងល្ខោនដែលនិពន្ធថ្មីប្រកបដោយលក្ខណៈពិសេសដោយឡែកពីគ្នា ដែលបានបង្ហាញពីសភាពរុងរឿងនិងរស់រវើកនៃល្ខោនប្រជាជាតិចិន និងបង្ហាញពីការខិតខំតស៊ូឆ្ពោះទៅមុខ៕