ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ។

ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមសម្តែង នូវអំណរសាទរដោយសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង​បុត្រាបុត្រី​ ចៅប្រុសចៅស្រី​ និងក្រុមគ្រួសារ សូមបានប្រកបដោយ សុខភាពល្អ បរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ និងមានជន្មាយុយឺនយូរ ៕

To Top