ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកណ្ដាល សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ។
ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ខាងមុខនេះ ខ្ញុំសូមសម្តែងនូវអំណរសាទរ ដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយ សុខភាពល្អ បរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ និងមានជន្មាយុយឺនយូរ។