ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងនាយទាហាន ពលទាហាន ទាំងអស់ សូមផ្ញើសារលិខិត​ គោរពជូនពរបវរមហាប្រសើរជូន​ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ។

ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមសម្តែងនូវអំណរសាទរ ដោយសេចក្តីសោមនស្ស​ រីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សូមបានប្រកបដោយ សុខភាពល្អ បរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ និងមានជន្មាយុយឺនយូរ ៕

To Top