ព័ត៌មានជាតិ

ទូលព្រះបង្គំខ្ញុំបាទ ថោ ជេដ្ឋា ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ក្នុងព្រះរាជវរោកាស ដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំសកល២០២៥

ភ្នំពេញ ៖ ទូលព្រះបង្គំខ្ញុំបាទ ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមក្រាបបង្គំទូលថ្វាយ​ សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជវរោកាស ដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ។

ក្នុងព្រះរាជវរោកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា សិរីមង្គលមហាប្រសើរ នៃឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥​ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី គ្រប់ព្រះអង្គ សូមប្រោះព្រំព្រះ រាជសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរថ្វាយ ចំពោះព្រះករុណា​ ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ វិនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសូមព្រះអង្គមាន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនារបស់ ប្រជារាស្ត្រខ្មែរ ជាទីស្រលាញ់របស់ ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ ៕

To Top