ព័ត៌មានជាតិ

សម្តេចធិបតី ផ្ញើសារចូលរួមរំលែកមរណទុក្ខ ជាមួយលោក ហួត ហាក់ និងលោកស្រី សុង ធីតា ព្រមទាំងក្រុមគ្រួសារ

" "

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ ទៅកាន់ លោក ហួត ហាក់ និងលោកស្រី សុង ធីតា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ម្តាយក្មេក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

សារលិខិតរំលែកមរណទុក្ខ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូន លោក ហួត ហាក់ និងលោកស្រី សុង ធីតា ព្រមទាំងក្រុមគ្រួសារ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

" "

ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីរាប់អាន!
ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយ ម្តាយក្មេករបស់ ឯកឧត្តម និង លោកជំទាវ លោកបាន ទទួលមរណភាពនៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

" "

ក្នុងវេលាប្រកប ដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងសម្តែងនូវក្តី សង្វេគប្រកបដោយ អនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជា ទីបំផុត។ ការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន គឺជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូន ដែលមាននូវព្រហ្មវិហារ ធម៌មិនចេះរីងស្ងួតចំពោះកូនៗ ចៅប្រុសចៅស្រី ញាតិមិត្តជិតឆ្ងាយជាទី ស្រឡាញ់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក​ ដ៏សកម្មឆ្នើមមួយរូប ដែលតែងតែចូលរួមលើកតម្កើង និងទ្រទ្រង់ ដល់ព្រះពុទ្ធសាសនានៃយើងជារៀងរហូតមក។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍ ហាក់ ស៊ីផេន ឆាប់បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top