ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ១ឆ្នាំ នៅឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលចំណូលបាន ៤៧ ៨២៦ ៩៨១ដុល្លារ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា រយៈពេលពេញ មួយឆ្នាំ២០២៤ មានភ្ញៀវទេសចរ បរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្ស នារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨ភាគរយ បើធៀប នឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់។ សម្រាប់ចំណូល ពីការលក់បណ្ណវិញ មានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក កើនជាង ២៨ភាគរយ បើធៀបឆ្នាំ២០២៣ មានចំនួន៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក ៕